ឈួន ស្រីម៉ៅ ក្រោយរៀបចំអនាគតថ្មីនៅដីអាមេរិក

0

លោកអ្នក ពិតជានៅ ចងចាំឈ្មោះ តារាចម្រៀង ឈួន ស្រីម៉ៅ ដែលបានអង្រួន វិស័យសិល្បៈអោយគេឯងស្គាល់ ជាច្រើនឆ្នាំ មកហើយ។ ពេលនេះ ស្រីម៉ៅ កំពុងរស់នៅ អាមេរិក ជាតំបន់ ដែលស្វាមីនាងរស់នៅ។ ជារឿយៗ ឈួន ស្រីម៉ៅ បង្ហាញ រូបភាពសុខសាន្ត ជាមួយប្តី ដោយអ្នកណា ក៏សរសើរ ពីភ័ព្ទសំណាង នាងដែរ។

រយៈពេលជិត៤ឆ្នាំ ទៅហើយដែលតារា ចម្រៀង តូចច្រឡឹង សំឡេង បានឈួន ស្រីម៉ៅ វិចបង្វិច ចេញទៅសាងស្នេហ៍ ជាមួយបុរស អាណិកជន ក្រោយពេលរៀបការ។ ស្រីម៉ៅ បានបញ្ចប់ អាជីពចម្រៀង នៅស្រុកខ្មែរ ហើយហោះ ទៅតំបន់ថ្មី ជាមួយស្វាមី។ នាងខកខានច្រៀងនៅ ក្នុងស្រុកច្រើនឆ្នាំមែន តែវិថីដែល ធ្វើអោយនាង មានមុខមាត់នេះ នៅតែចាប់យក។ ស្រីម៉ៅ នៅតែជា តារាចម្រៀងម្នាក់ដ៏ ពេញនិយម នៅតាមរដ្ឋនានា របស់សហរដ្ឋអាមេរិក។ ក្រុមគ្រួសារ ខាងស្វាមី ក៏ដូចជា ប្តីរបស់ នាងមាន វង់ភ្លេងសម័យ ប្រគំគ្រប់កម្មវិធី ដែលខ្មែរនៅទីនោះ ជប់លៀង ជួបជុំ។

រហូតមកទល់ពេលនេះ ឈួន ស្រីម៉ៅ នៅមិនទាន់ បានទទួលដំណក់ឈាម កូននៅឡើយទេ។ នាងក៏ជាសមាជិក ក្រុមចម្រៀងរៃមាស តោមាស ដែលពោរពេញដោយ ក្បាច់រាំ។ អំឡុង នៅកម្ពុជា នាងបានសាង រូបភាពសិល្បៈ ចូលរួមគ្រប់ កម្មវិធីទាំងអស់ មិនថាតូចធំ តាមស្ថានីយ៍ ទូរទស្សន៏ ជម្រុញ អោយនាងកាន់តែល្បីឈ្មោះ។

LEAVE A REPLY

Please enter your comment!
Please enter your name here