មកដឹងរឿងខ្លះ ដែលតារាសម្តែង ឯក រ៉ាវ័ន្ត សាងបាន ពេលរដូវកូវីដ

0

តារាសម្តែង ឯក រ៉ាវ័ន្ត ជាសមាជិកមួយរូបរបស់”គ្រួសារតារាកម្ពុជា” និង ជាតួសម្តែង ដែលបានអុកឡុក វិស័យសិល្បៈថតកុន បានច្រើនគួរសម តែលោកទើបតែត្រូវគេស្គាល់ច្រើន ក្រោយចេញមុខការងារសប្បុរសធម៌ជាមួយ”គ្រួសារតារាកម្ពុជា”។ ក្រៅពីការងារសិល្បៈ លោករមែង បង្ហាញការងារជួយកិច្ចការ សង្គមជាមួយសមាជិក ដែលជាទង្វើល្អ។ បើទោះបី តារាខ្លះរងផល ប៉ះពាល់កូវីដ តែតារាប្រុស រូបនេះវិញ បែរជានៅទទួលបានការងារសម្តែង បានថវិកា ដោះស្រាយជាបន្តបន្ទាប់។

អំឡុងបញ្ហាកូវីដ កើតមាន លោក ឯក រ៉ាវ័ន្ត ទទួលថតសម្តែង បានចំនួន៣រឿងព្រមគ្នា។ ភាពទទួលបាន នេះហើយធ្វើអោយតារាប្រុសរស់នៅភ្នំពេញ រូបនេះសប្បាយចិត្ត ដោយឃើញថា កិច្ចការដែលខ្លួនស្រឡាញ់ បានហុចផលអោយយ៉ាងប្រសើរ។ អតីតកាលលោកជានិស្សិត Norton university ផ្នែក hotel and tourism Management ហើយជក់ចិត្តសម្តែងក៏ផ្អិបជំនាញ មួយអន្លើសិន។

ឯក រ៉ាវ័ន្ត បានអោយដឹងថា ការវាយលុកសិល្បៈនេះ ធ្វើដោយការតស៊ូ មិនមែនបានផល ដោយមិនប្រើពាក្យព្យាយាមនោះទេ។ កម្រៃសម្តែងខ្លះ មិនអាចទទួលបានតែ មកពីការអោយតម្លៃទើបខំ។ លោកពិតជា រីករាយ ដែលបានថតភាពយន្តបានជាច្រើនរឿង ។ ជាពិសេសពេល រដូលកាលកូវីដ នៅតែអាចក្តោប បានសាច់រឿងថត ដល់ទៅ២ឬ៣រឿង ដោយរឿងខ្លះថតចប់ ខ្លះទៀតកំពុងថត និងត្រៀមរឿងថ្មីៗទៀត។ លោកថា រឿង ដែលថតពេលរដូវកូវីដមានរឿង «ទឹកប្រាក់សម្លាប់ទឹកចិត្ត » រឿង «មនុស្សស្សឺរ៉ូ វគ្គទី2 » រឿង «ប្រពន្ធបងមិនល្អមែនទេ »រឿង «រស់ជាតិអ្នកមាន»។ លោកក៏ អរគុណអ្នកគ្រូ អ៊ុក សាវ៉េត អនុប្រធានការិយាល័យសិល្បៈនៃមន្ទីរវប្បធម៍និងវិចិត្រសិល្បៈខេត្តកណ្ដាល ជំនាញ សំដែង ដឹកនាំរឿង តែងនិពន្ធ ! (បច្ចុប្ប្ន្នចូលនិវត្តន៍) និងស្ថាបនិកគ្រួសារតារាកម្ពុជា ដែលបានបំភ្លឺ អោយចូលអុកលុកសិល្បៈមកដល់ សព្វថ្ងៃនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here