ធ្លាប់ជាក្រុមចម្រៀងជាមួយគ្នា តារាស្រី៣ដួង ក្លាយជាមេម៉ាយដូចគ្នា

0

រឿងរ៉ាវ ជីវិតរបស់មនុស្ស សុទ្ឋតែមិនចង់ ជួបទុក្ខព្រួយអ្វីឡើយ បើអាចសុំពរពីព្រះ ឬវត្ថុស័កសិទ្ឋបាន។ យ៉ាងណាមិញ ជីវិតតារាស្រី៣ ដួងដែលធ្លាប់អង្រួនឆាក តន្ត្រី អោយបណ្តាមហាជន ជក់ចិត្តក្បាច់រាំ ស្រាប់តែជួបរឿងស្នេហ៍ មិនសមប្រកបដោយស្មានមិនដល់តែម្តង។ ប្រិយមិត្តដែលបានដឹង រឿងរ៉ាវ ម្នាក់ៗ បានលើទឹកចិត្តហើយសោកស្តាយផងដែរ។

   តារាស្រីទាំង៣ ដួងនេះ សុទ្ឋតែជាសមាជិកក្រុមចម្រៀង រៃមាសតោមាស ដែលមានសម្រស់ស្រស់ ស្អាត ហើយសម្បូរដោយក្បាច់រាំ គន់មិនចេះណាយ។ ពួកគេ បានធ្វើអោយលេចធ្លោ រហូតល្បីល្បាញទាំងក្នុង និងក្រៅប្រទេស។ លើសពីនេះតារាស្រីមួយ ចំនួនទៀតក៏ មានឱកាស ចេញទៅសាងអនាគតថ្មី ជាមួយគូគាប់ នៅនាយសមុទ្រយ៉ាង មានសុភមង្គល។  តារាចម្រៀងដែលចេញពីក្រុម រៃមាសតោមាស ទៅនៅក្រៅប្រទេស មាន អុិត ស្រីពីន ឈួន ស្រីម៉ៅ ផាន់ ណាវី ជាដើម។ លើកលែងតែ ទូច ស្រីលក្ខណ៍ ឆ័យលី ដាឡែន និងឡោម លក្ខណិណា នៅក្នុងស្រុកហើយ ក្លាយជាអ្នកមេម៉ាយ កូន១ដូចៗគ្នា។

   ក្នុងចំណោម តារាទាំង៣ដួង នេះពីរ រូបបែកបាក់គ្រួសារ ដោយស្នេហាមិនសមប្រកប។ លើកលែង តែឡោម លក្ខិណាម្នាក់គត់ ដែល បាត់បង់ប្តីព្រោះ រកគ្រោះថ្នាក់ចរាចរកាលពីប៉ុន្មានខែមុន។ ពួកគេសុទ្ឋតែសល់ ដំណក់ឈាមកូនប្រុស ម្នាក់មួយដូចគ្នា។ បញ្ហាទាំងអស់នេះ ធ្វើអោយ តារាស្រីទាំង៣រូប ហាក់ស្មុកស្មាញ រហូតផ្អិបរឿងផ្លូវចិត្ត ទុកមួយអន្លើ គិតតែពីបញ្ហាការងារ ផ្តោតជារឿងសំខាន់សិន។