ស្រឡាញ់ទម្រង់ខ្មែរទៀង មុំសុធាវី ខំផលិតបទចម្រៀងចំណាយទុនផ្ទាល់ខ្លួន

0

តារាចម្រៀង សំឡេងដែលបថបែន គ្រប់ស្ថានការទៀង មុំសុធាវី បានចូលរោង ការប៉ុន្មានខែ មកហើយ ។ ពិធីមង្គលការ របស់ តារាស្រគត់ស្រគំ រូបនេះ មានការទាក់ទាញ រៀបចំនៅកន្លែងថ្នាក់ផ្កាយ។ យ៉ាងណា ពេលនេះអ្នកនាងកំពុង រស់នៅមានក្តីសុខ ហើយនៅតែយកចិត្តទុកដាក់ ជួយដល់ការងារសិល្បៈដែលស្រឡាញ់។

ទៀង មុំសុធាវី បានចេញទៅបារាំង ច្រើនអាទិត្យមកហើយ ដោយតំបន់នោះជាផ្ទះរបស់ស្វាមី។ អ្នកនាងគ្រោង មកកម្ពុជា ប៉ុន្តែជាប់គាំង ព្រោះតែបញ្ហាកូវីដនៅទីនោះ ខ្លាំងពេកទើបបង្អាក់។ យ៉ាងណា តារាចម្រៀង ស្រស់ស្អាតនេះ នៅតែវិលមកស្រុក មិនបោះបង់ចោល ព្រោះវិថីសិល្បៈ មិនអាចអោយ តារាជួរមុខលំដាប់ជាតិនេះមានចិត្តបោះបង់ចោល ឡើយ។
សុធាវី បញ្ជាក់ថា បេះដូងនាងពេលនេះ នៅជាមួយសិល្បៈ ទើបរមែង រំលេចបទចម្រៀង បែបសម័យដើមច្រៀង ឡើងវិញតាមយូធូប។ នាងមិនទាន់ដើរចេញចាកចោល សិល្បៈពេលនេះឡើយ សូម្បីតែពេលយកកូន ក៏ពន្យា ដើម្បីយកពេលថតបទចម្រៀង បែបបុរាណប្រពៃណីជាតិ អោយបានច្រើន ឆ្លើយតបការគាំទ្រ។ ម្ល៉ោះហើយ នៅពេលកូវីដស្ងប់ នាប្រទេសបារាំង នាងនឹង ត្រឡប់ទៅស្រុកយើង ដើម្បីបន្តការងារ ព្រោះនាងមានស្ទីតយ៉ូផលិតថតខ្លួន ឯងក្រោមការចំណាយប្រាក់ខ្លួនឯង ។ ទាំងនេះជាការពេញចិត្ត ទោះបីប្រើប្រាស់ថវិកាថត ច្រើនក៏ពេញចិត្តទទួលយក។

LEAVE A REPLY

Please enter your comment!
Please enter your name here