ឆ័យលី ដាឡែន ចេញមុខបកស្រាយ

0

អត្ថបទ ខាត់ ឧត្តម

មកទល់ពេលនេះ អ្នកមេម៉ាយកូន១ ឆ័យលី ដាឡែនតាំងពីលែងប្ដីមក មិនទាន់មានគូស្នេហ៍ថ្មីទេ។ នាងថា ក្រៅពីអាជីពសិល្បៈពេលនេះនាងបានងាកមករកស៊ីលក់ធូរេន ដែលនាំមកពីចម្ការរបស់បងប្អូននាង នៅខេត្តកំពត មកលក់នៅភ្នំពេញ ទីតាំងជិតវត្តបទុមវត្តី និងតាមOnline។

មានការចាប់អារម្មណ៏ ដោយសារតែដាឡែន បានបង្ហាញនូវរូបភាពកៀកកិតជាមួយ បុរសភ័យក្មេង សង្ហារម្នាក់ បង្អួតនៅលើបណ្តាញសង្គម របស់នាង។ រូបភាពទាំងនេះមានការ សួរនាំហើយ ខ្លះយល់ថា សង្សារ និងខ្លះថាមិនមែន។ តែបើយោងតាម ការលើកឡើង កន្លងមក របស់ឆ័យលី ដាឡែននាងថា បើយកប្តីលើកក្រោយ សុំជាបុរសវ័យចំណាស់ ។ ស្វាមីដែលមានអាយុក្មេង ជាងនាងគឺ លែងយកចិត្តទុកដាក់ គិតគូ បទពិសោធន៏ម្តងធ្វើ អោយរៀង។

ដាឡែន ថា បើសិនជានាងរកបានសង្សារថ្មីមែន ពេលនេះនាងនឹងលាក់មុខគូស្នេហ៍ថ្មីមិនឲ្យគេស្គាល់ ឬមិនចាំបាច់បញ្ចេញភាពស្និទ្ធស្នាលឲ្យគេឃើញនៅពេលនេះទេ។អ្នកមេម៉ាយកូន១ ឆ័យលី ដាឡែន និយាយទាំងភ្ញាក់ផ្អើលថា ”យី! តេមក ស្មានតែទិញធូរេនតើ ដឹងអីសួររឿងស្នេហាសោះ! ប្រុសម្នាក់ហ្នុងមិនមែនជាសង្សារខ្ញុំទេចា៎! បើសង្សារគេចាំបាច់បង្ហាញអីចឹងអី គេលាក់សិនហើយចា៎។ បុរសម្នាក់ហ្នឹងស្និទ្ធស្នាលជាមួយខ្ញុំមែន តែមិនមែនជាសង្សាររបស់ខ្ញុំទេ។ គាត់ជាអ្នកនៅក្រៅសិល្បៈ ហើយស្គាល់គ្នាយូរហើយ។ បើថាខ្ញុំរកបានសង្សារថ្មី ដូចជាលឿនពេកទេដឹង?”។

LEAVE A REPLY

Please enter your comment!
Please enter your name here