ពេជ្រ សោភា ត្រូវបានគេដឹងថាមានផ្ទះយ៉ាងហោចណាស់៣កន្លែង

0

ស្របពេលតារា ល្បីៗមួយចំនួន មានការបង្ហាញនូវ ទ្រព្យ ផ្ទះរាប់មុឺនដុល្លារ ពេជ្រ សោភា វិញហាក់នៅលាក់គេឯង ហើយមិនសូវចង់សម្ញែង ដោយនោះជា ជីវិតឯកជន។ ផ្ទុយពីរឿង បើបងប្អូន ដឹងអំពី ភាពមាន ទ្រព្យ របស់ ពេជ្រ សោភា ក្រោយពេលតស៊ូ នៅជាមួយសិល្បៈ ច្បាស់ជាមិនធម្មតាឡើយ។

តាមការអោយដឹង ពេជ្រ សោភា នានមានផ្ទះផ្សេងគ្នាដំណាក់កាល នេះ គឺនៅបុរីប៉េង ហួត ក្បែរផ្សារប៉េសេ និងនៅក្បែរគុកព្រៃស ហើយផ្ទះទាំងនោះជាប្រភេទវីឡាកូនកាត់ ដែលមានតម្លៃរាប់សែនដុល្លារ ខណៈដែលពេលនេះ នាងជិះរថយន្តទំនើប២គ្រឿងឆ្លាស់គ្នា គឺម៉ាក Range Rover និង Porsche ដោយមានទាំងអ្នកបើកបរជូនទៀតផង។

បើយោងទៅ តាមការធ្លាប់ និយាយរបស់ពេជ្រ សោភាបានអះអាងថា នាងបរាជ័យតែស្នេហាម្តងគត់ ។ ប៉ុន្តែនាងនៅតែ បន្តភាពរឹងមាំដើម្បីខ្លួនឯងនិង ក្រុមគ្រួសារ។ ភាពសោកស្តាយ សម្រាប់ជាតិនេះ គឺមិនបានតបស្នងសងគុណលោក ឪពុកអោយបានពេញដៃ។ យ៉ាងណានាង សន្យាថានឹងសងទៅវិញ ជូនអ្នកម្តាយ ធ្វើអ្វីគ្រប់យ៉ាងដើម្បីគាត់ អត់ធ្មត់មើលថែគាត់។ មានតែអ្នកមានគុណ នេះហើយដែលមានតម្លៃជាងអ្វីៗទាំងអស់។

សូមរម្លឹកថា កន្លងមក មហាជនតែងតែគិតថា តារាដែលមានទ្រព្យច្រើន មានដូចជា លោកព្រាប សុវត្ថិ , ខេម ប៊ុនថៃ (សិរីមន្ត) , ចា រិទ្ធី , ឆាយ វីរៈយុទ្ធ , អ្នកនាងយុគ ចិន្តា , គង់ សុជាតិ , ខាត់ សុឃីម និងកែវ ស្រីនាង ជាដើម។

LEAVE A REPLY

Please enter your comment!
Please enter your name here