ឃើញអាណិតពេក អ៊ុក ដារ៉េត ត្រូវបានម្ចាស់ហាងកែសម្ផស្សមួយ ជួយកែសម្រស់អោយមិនគិតថ្លៃ

0

យោងតាមការបង្ហោះនៅលើហ្វេសប៊ុក តារាសម្ដែង ភេទទី3 កញ្ញា អ៊ុក ដារ៉េត ត្រូវបានម្ចាស់កែសម្ផស្សមួយជួយអ៊ុតមុខ និង សាក់ចិញ្ចើមអោយនាង ដោយសារតែឃើញស្បែកមុខមានសភាពខ្មូតប្រហោង និង មានទម្រង់ចិញ្ចើមមិនសមនឹងទម្រង់មុខ ហើយមិនមានលទ្ធភាពកែកុន។

កញ្ញា បានបង្ហោះថ្លែងអំណរគុណដលើហាង Tina Beauty Store ដែលជួយកែកុនចិញ្ចើម និង អ៊ុតមុខអោយនាង ដោយមិនគិតថ្លៃ ខណៈដែលនាងរមែងត្អូញត្អែរថាចង់បានផ្ទៃមុខស្រស់ស្អាតនឹងគេ តែមិនមានលទ្ធភាព។ នាងបង្ហាញអារម្មណ៍សប្បាយចិត្តចង់ហោះ បន្ទាប់ពីទទួលបានសេវាកម្មនេះ ដោយសារតែនាងក៏ត្រូវគេដឹងថាឈានឡើងក្នុងការងារសិល្បៈ ប៉ុន្តែឧបសគ្គក្នុងការប្រឡូក គឺបញ្ហាសម្រស់នេះឯង។ យ៉ាងណាមិញនាងមិនធ្លាប់បង្ហាញអារម្មណ៍ថា ចង់វះកាត់ប្ដូរភេទ ប្រសិនបើមានការស្ពុនស័រ ឬ នៅពេលមានលុយនោះទេ ដោយសារតែនាងខ្លាចម្ជុល។

LEAVE A REPLY

Please enter your comment!
Please enter your name here