២ថ្ងៃនេះ Siv Mey ធ្វើអោយគេច្រណែន ពេញហ្វេសប៊ុក

0

ត្រឹមតែ២ថ្ងៃប៉ុណ្ណោះ តែតារាហ្វេសប៊ុក អ្នកនាង សៀវម៉ី ម្ចាស់ផេក Siv Mey Online Shop ត្រូវគេឃើញថាមានយីអ៊ុនខ្ពស់យ៉ាងខ្លាំង ដោយទើបតែទិញគ្រឿងពេជ្រចូលថ្មីស្រឡាងអស់ជាង៣២ម៉ឺនដុល្លារ ស្រាប់តែត្រូវស្វាមី ចូលមក Surprise កាដូ ដល់ក្នុង Live ទៀត ដែលធ្វើអោយម្នាក់ៗក៏រំភើបជំនួស។ អ្នកនាងបានទាំងបង្ហោះពីអារម្មណ៍ ដែលទទួលបានកាដូធំៗក្នុងពេលបន្តបន្ទាប់គ្នានោះផង។
គ្រឿងពេជ្រ ដែលនាងទើបតែបង្អួតក្ដៅៗ ក្រោយពីធ្វើសកម្មភាពសប្បុរសធម៌ អោយម្នាក់ៗសរសើរនោះ គឺចិញ្ចៀនពេជ្រទំហ៊ំ 11.5លី Color D ដែលត្រូវបានម្ចាស់ហាងពេជ្របុប្ផាគន្ធបញ្ជាក់តម្លៃថា មានតម្លៃជាង៣២ម៉ឺនដុល្លារ កាលពីថ្ងៃទី៨ ឧសភា និង កាដូទូរស័ព្ទស៊េរីទំនើប ម៉ាក Vertu ដែលជាប្រភេទទូរស័ព្ទលំដាប់សេដ្ឋីឆ្នាំ២០២០ ដែលមានតម្លៃកប់ពពក។ កាដូទូរស័ព្ទដែលស្វាមីនាង យកមក Surprise ដល់ម៉ោង Live កាលយប់ពីថ្ងៃទី៩ ឧសភា មុននេះ គឺមានតម្លៃខ្ទង់ម៉ឺនដុល្លារ ដោយមានការបង្ហើបថា តម្លៃជាង២៥០០០ដុល្លារ និងអាចមានតម្លៃថ្លៃ ឬ ទាបជាងតិចតួច អាស្រ័យទៅលើប្រទេសជាអ្នកផលិត។ ជាមួយនឹងកាដូធំៗផ្ទួនៗ ធ្វើអោយគ្រប់គ្នាសរសើរពីសំណាងរបស់អ្នកនាងយ៉ាងខ្លាំង ដែលមានទាំងទ្រព្យ មានទាំងសមត្ថភាព និងមានទាំងសុភមង្គលព្រមគ្នា។

LEAVE A REPLY

Please enter your comment!
Please enter your name here