ទាក់ភ្នែកណាស់ ប៉ុន្មានឈុត ម៉ូលីកា មុនសម្រាលកូន

0

មានការចាប់អារម្មណ៍មិនតិចទេ បន្ទាប់ពីមានការបង្ហើបថា ម្ចាស់ហាងអិនខេ ម៉ូលីកា ប៊ីយូធី ត្រេឌីង ឯ.ក អ្នកនាង ម៉ូលីកា ដែលជាអតីតតារាចម្រៀងរ៉ក់បង្ហោះរូបប៉ន្មានសន្លឹកមុនសម្រាលកូន។
ក្រៅពីត្រៀមខ្លួនសម្រាលកូនក្នុងស្រុក អ្នកនាងថែមទងមើលទៅមានសុខភាពល្អ និងរឹងមាំគួរអោយសរសើរនោះផង។

រូបភាពដែលបានបង្ហាញនេះ គឺជារយៈពេលពរពោះកូនស្រីក្នុងផ្ទៃអាយុជាង៦ខែ ដោយមានស្វាមីគឺលោកហុង មានុណ ហៅឆានុន ស្រលាញ់ថ្នាក់ថ្នមយ៉ាងយកចិត្តទុកដាក់។ រូបភាពដែលបានបង្ហោះឡើងសូម្បីអ្នកគាំទ្រក៏លួចច្រណែនផងដែរ ជាពិសេសនៅពេលមើលទៅគឺពោរពេញដោយសុភមង្គល និង កក់ក្ដៅ។ នាងយ៉ាងមានក្ដីសុខខ្លាំងណាស់ដូចជាលោកឆានុន បានអោបថើប។ រូបភាពទាំងនេះ ក៏បង្ហាញថាប្ដីប្រពន្ធរបស់តារា២រូបនេះ មានក្ដីសុខ និងមានជីវិតលូយឆាយគួរអោយសរសើរផងដែរ ខណៈដែលមនុស្សភាគច្រើនភ័យបារម្ភពីកូវីត១៩ ហើយមិនសូវហ៊ានចេញទៅកម្សាន្ត។ អ្នកនាងធ្លាប់បានបង្ហើបថា ខ្លួនមានបំណងសម្រាលកូននៅក្រៅប្រទេសទេ ប៉ុន្តែបណ្ដាលមកពីបញ្ហាកូវីត១៩ ទើបប្ដូរចិត្ត។

គួរបញ្ជាក់ថា អ្នកនាង ម៉ូលីកា គឺជាអតីតតារាចម្រៀងផលិតកម្មRock។ អ្នកនាងបានរៀបការជាមួយតារាសម្ដែង លោក ហុង មានុណ កាលពីថ្ងៃទី១៨ខែមករាឆ្នាំ២០២០ បន្ទាប់ពីអ្នកទាំងពីរបានសាងស្នេហាជាមួយគ្នាជាង៣ឆ្នាំមក។ាំ គូស្នេហ៍តារា១គូនេះរកស៊ីមានជីវភាពធូធារខ្លាំង ហើយនៅរយៈពេលចុងក្រោយនេះតាំងពីពួកគេបានចាប់ដៃគនាមកពេលនេះមានផ្ទះ,ហាង និងជិះរថយន្ដទំនើបៗទៀតផងដោយសារតែមុខជំនួញទទួលបានជោគជ័យ។ការបានកូនដំបូងជាកូនស្រីគឺជាបំណងរបស់ម៉ូលីកា ឥឡូវពេលនេះនាងបានសម្រេចក្ដីប្រាថ្នាមែន ហើយគេជឿរថាកាដូមិនអាចកាត់ថ្លៃបាននេះនឹងធ្វើឲ្យចំណងស្នេហាម៉ូលីកា និងស្វាមីកាន់តែរឹងមាំថែមទៀតជាមិនខានឡើយ៕


LEAVE A REPLY

Please enter your comment!
Please enter your name here