ញាក់សាច់ ពេលដឹងតម្លៃគ្រឿងពេជ្រ Siv Mey ថ្ងៃប្រគល់អំណោយ នៅព្រៃវែង

0

បន្ទាប់ពីធ្វើសប្បុរសធម៌ ចែកអង្គរ ថវិកា និង គ្រឿងឧបភោគបរិភោគជូនដល់ជាង៩០គ្រួសារ នៅខេត្តព្រៃវែង កាលពីថ្ងៃទី៣ ឧសភា ឆ្នាំ២០២០ តារាហ្វេសប៊ុកល្បីល្បាញអ្នកនាង អ៊ាន សៀវម៉ី ដែលត្រូវគេស្គាល់ថាគឺជាម្ចាស់ផេក Siv Mey Online Shop និង ជាម្ចាស់ផលិតផល EiEi ត្រូវបានគេសរសើរពីទឹកចិត្តសប្បុរសធម៌របស់អ្នកនាងយ៉ាងខ្លាំង ដោយសារតែការប្រគល់អំណោយនៅក្នុងថ្ងៃនោះ គឺជាទ្រង់ទ្រាយធំ ហើយចំណាយអស់ច្រើន។ យ៉ាងណាមិញ អ្នកនាងកាន់តែត្រូវបានមហាជនកោតសរសើរពីភាពវ័យឆ្លាតក្នុងការរកប្រាក់ថែមទៀត នៅពេលហាងពេជ្រល្បីឈ្មោះមួយ ស្រាប់តែទម្លាយពីឈិតពេជ្រដែលអ្នកនាងបានពាក់ក្នុងថ្ងៃប្រគល់អំណោយនោះ។

យោងតាមផេករបស់ហាងពេជ្រ បុប្ផាគន្ធ ដែលេជាហាងពេជ្រល្បីឈ្មោះនៅជិតផ្សារថ្មី បានបង្ហោះរូបអ្នកនាង Siv Mey ក្នុងថ្ងៃចែកអំណោយនោះ ហើយសរសេរគួរអោយភ្ញាក់ផ្អើលថា”ហាងពេជ្របុប្ផាគន្ធសូមធ្វេីកាថ្លែងអំណគុណយ៉ាងជ្រាលជ្រៅចំពោះបងស្រី សៀវមុី ដែលតែងតែមានទំនុកចិត្ត និងផ្ដល់ឳកាសអោយហាងពេជ្របុប្ផាគន្ធយេីងខ្ញុំរចនាម៉ូតគ្រឿងអលង្ការ ជូនបងស្រីគ្រប់ម៉ូតគ្រប់កម្មវិធី .! ??
✴️?ស្វារេ 173300$
✴️? ចិញ្ចៀនពេជ្រ 11លី 282500$
✴️?ក្រវិល 31000$
✴️? កង 106800$
✴️? កន្លះអាវដាំពេជ្រ 4350$
✴️? ចិញ្ចៀន 38871$”។ ជាមួយនឹងការបង្ហោះនេះ ធ្វើអោយម្នាក់ៗមានការស្រឡាំងកាំងភ្លាមៗ ដោយសារតែមួយឈុតដែលអ្នកនាងបានពាក់គឺមានតម្លៃរហូតដល់ជាង៦៣ម៉ឺនដុល្លារ ខណៈដែលអ្នកនាង ក៏ត្រូវគេកត់សម្គាល់ថាជាអ្នកលក់អនឡាញដែលលេងឈុតពេជ្រ ស្ទើរមិនជាន់ម៉ូតគ្នា ក្នុងពេលចេញធ្វើសកម្មភាពសប្បុរសធម៌ម្ដងៗ។ នេះគ្រាន់តែជាតម្លៃមួយឈុតដែលអ្នកនាងបានគ្រងប៉ុណ្ណោះ ប៉ុន្តែសម្រាប់ឈិតខ្សែកពេជ្រ នាឡិកាពេជ្រ និង ឈុតអលង្ការផ្សេងទៀត ក៏មានតម្លៃមិនអន់នោះដែរ។



LEAVE A REPLY

Please enter your comment!
Please enter your name here