ទស្សនាទិដ្ឋភាពចែកអំណោយរបស់អ្នកលក់អនឡាញ Siv Mey Online Shop កាលពីថ្ងៃទី៣ ឧសភា ឆ្នាំ២០២០ នៅលើទឹកដីខេត្តព្រៃវែង មហាជនពិតជាមានអារម្មណ៍រំភើប ដោយសារតែអ្នកនាងមិនមានការរៃអង្គាសថវិកាពីសប្បុរសជនណាណាទាំងអស់ តែអាចធ្វើទានជូនដល់បងប្អូនដែលមានជីវភាពខ្វះខាតរហូតដល់ជាង៩០គ្រួសារ ខណៈដែលអ្នកទទួលជំនួយនៅក្រៅសង្វៀនផ្សេងទៀត ក៏មានមិនតិច។ មានការបញ្ជាក់ថា មិនមែនជាលើកទី១នោះទេ ដែលអ្នកនាងបានធ្វើសកម្មភាពជាទ្រង់ទ្រាយធំបែបនេះ ដែលនេះគឺជាកាយវិការនៃអំពើល្អគួរអោយសរសើររបស់ម្ចាស់ផលិតផលអនឡាញល្បីឈ្មោះរូបនេះ។ សកម្មភាពនេះកាន់តែទទួលបានការសរសើរ នៅពេលកម្មវិធី”ផ្ទះតារាTV” បានចុះទៅផ្ដិតដោយផ្ទាល់ ហើយវីដេអូនោះមានការចែកចាយច្រើនមិនធម្មតាតែមួយពព្រិចភ្នែក។ អ្នកនាងក៏ធ្វើអោយអ្នកគាំទ្រសរសើរមិនដាច់ពីមាត់ផងដែរ នៅពេលអ្នកនាងបញ្ជាក់ក្នុងវីដេអូសម្ភាសន៍ថា បានធ្វើសកម្មភាពអំពើល្អនេះ ច្រើនលើកមកហើយ។
ខាងក្រោមនេះជាវីដេអូ ដែលបង្ហាញពីទឹកចិត្តគួរអោយសរសើររបស់អ្នកនាង Siv Mey នៅលើទឹកដីស្រុកកំណើតនោះ៖





















