ឆាយ៉ា ឆានុន ត្រូវគេប្រើអត្ថសញ្ញាណ ដើរឆបោកគេ

0

យោងតាមការបង្ហោះរបស់តារាសម្ដែង លោក ឆាយ៉ា ឆានុន បានអះអាងថា លោកត្រួវបានគេយករូបថត និងឈ្មោះ ទៅបង្កើតហ្វេសប៊ុក និង ផេក ហើយប្រើអត្តសញ្ញាណរបស់លោក បោកប្រាស់លុយកាក់គេឯង។ លោកថែមទាំងត្រូវអ្នករងគ្រោះពីការឆបោកចូលមកជេរ និង ដៀលត្មេះលោកក្នុងពេលលោក Live លក់ខោអាវ ទាំងលោកមិនដឹងខ្លួននោះផង។ យ៉ាងណាមិញលោកមិនមានវិធានការប្ដឹងផ្ដល់ ចំពោះបុគ្គលដែលបានយកឈ្មោះ និង អត្តសញ្ញាណរបស់លោកយកទៅឆបោកគេនោះឡើយ។
លោក ឆាយ៉ា ឆានុន និយាយថា លោកតក់ស្លុតយ៉ាងខ្លាំង បន្ទាប់ពីអ្នកចាញ់បោកអាក់ខោនក្លែងក្លាយពីលោក បញ្ជាក់ថាគេចាញ់បោកអាក់ខោននោះក្នុងម្នាក់៥០០ និងខ្លះ៨០០ ដោយយកលេសថា លោកមានជំងឺ ហើយសុំឆក់លុយពីរបីថ្ងៃសិន។ លោកថាអាក់ខោនទាំងនោះ យករូប និង អត្តសញ្ញាណរបស់លោក ទៅប្រើ ដោយមានការបង្ហោះពីសកម្មភាពផ្សេងៗ ដូចជាអាក់ចិនដែលលោកលេងផ្ទាល់ ហើយនៅពេលខ្ចីលុយពីណាបាន ក៏ប្លុកអ្នកនឹងចោល ធ្វើអោយអ្នករងគ្រោះឆាតមករក និង ចូលមកជេរលោកក្នុងអាក់ខោនផ្ទាល់ខ្លួន ដោយដៀលត្មេះថាលោកគេចវេសបំណុលជាដើម។ លោកថាស្លុតចិត្តនៅពេលប្រតិកម្មពីរឿងនេះ ក៏មានជនរងគ្រោះមួយចំនួនឆាតមកប្រាប់ថា ពួកគេចាញ់បោកអស់ប៉ុណ្ណេះអស់ប៉ុណ្ណោះ។

ជាមួយគ្នានោះ លោក ឆាយ៉ា ឆានុន ប្រកាសថា លោកមានតែហ្វេសប៊ុកតែមួយ និងផេកផ្ទាល់ខ្លួនប៉ុណ្ណោះ ដោយលោកក៏ប្រកាសថាមិនទទួលស្គាល់ចំពោះអាក់ខោនក្រៅពីនឹងនោះដែរ។ ដោយលោកបញ្ជាក់ថា ដរាបណាហ្វេសប៊ុកគ្មានសំលេងរបស់លោក នោះសូមកុំជឿជាក់អោយសោះ។


LEAVE A REPLY

Please enter your comment!
Please enter your name here