អតីតតន្ត្រីករ និង អ្នកជំនួញដីធ្លី លោក គឹម ចាន់រតនា ហួសចិត្តរឿងបុគ្គលមួយរូប ព្រហើន មិនស្គាល់សំណាញ់ច្បាប់

0

យោងតាមការបង្ហោះលើបណ្តាញសង្គមរបស់ លោក គឹម ចាន់រតនា ដែលត្រូវគេស្គាល់ថាគឺជាអតីតតន្ត្រីករ និងជាម្ចាស់ជំនួញដីធ្លីទ្រង់ទ្រាយធំមួយរូប បានបង្ហាញការហួសចិត្ត បន្ទាប់ពីមានបុរសម្នាក់បានជិះម៉ូតូឌ្រីម 125 សេរី ឆ្នាំ 2015 ចូលក្នុងបរិវេណផ្ទះរបស់លោក ហើយគ្រាន់តែមានការសួរនាំក៏បញ្ចេញកាយវិការ និងពាក្យសម្ដីច្រងេងច្រងាងបង្កទំនាស់ តែត្រូវបានលោក គឹម ចាន់រតនា ឃាត់មិនអោយអង្គរក្ស និង ក្រុមការងារទាំងអស់របស់លោកតបត។ លោកបានបានបន្តថា បុគ្គលនោះ ពិតជាកោងកាច និងព្រហើន មិនសមជាបុគ្គលដែលរស់នៅក្នុងសំណាញ់ច្បាប់នោះទេ ។ លោកបានបន្ថែមថា “មិនដឹងមកពីណាពីណីវា មករករឿងលោកដល់ផ្ទះ បើតាមច្បាប់ មករករឿងដល់ផ្ទះចឹង ត្រូវចាប់បញ្ជូនទៅតុលាការ ពីបទមនុស្សឃាត….” យ៉ាងណាមិញលោកបានបញ្ជាក់ថា ក្នុងនាមជាអ្នករស់ក្រោមដំបូលសន្តិភាពជាមួយគ្នា លោកមិនចាប់ទោសអូសដំណើរចំពោះបុគ្គលនេះទេ ប៉ុន្តែបើបុគ្គលនេះមិនភ្ញាក់ខ្លួន ហើយព្រហើនអុកឡុកផ្ទះគាត់នៅរាជធានីភ្នំពេញនៅថ្ងៃខាងមុខ នោះលោកមិនអត់អោនអោយទៀតឡើយ៕


LEAVE A REPLY

Please enter your comment!
Please enter your name here