ក្រោយឡើងតំណែង ម្ចាស់ផលិតកម្ម កុយ ស៊ីឌឿន កាន់តែរួមចំណែកជួយសង្គម

0

យោងតាមការបង្ហោះ ម្ចាស់ផលិតកម្ម DP ដែលត្រូវគេស្គាល់ថាគឺជាតារាចម្រៀងមួយរូបផង លោក កុយ ស៊ីឌឿន បានបរិច្ចាគរហូតដល់ជិត២០លានរៀល ស្មើនឹងជាង៤ពាន់ដុល្លារ ត្រឹមតែរយៈពេលប៉ុន្មានបន្តបន្ទាប់គ្នា។ នេះមិនរាប់បញ្ចូលការចំណាយលើគម្រោងបរិច្ចាគផ្សេងៗ ដែលលោកបានធ្វើជាមួយនឹងក្មេងកំព្រា និងជាមួយក្រុមអ្នកមានជីវភាពខ្សត់ខ្សោយរាប់មិនអស់ផ្សេងទៀតនោះផង ពោលគឺអាចនិយាយបានថា តាំងពីឡើងតំណែងជាឯកឧត្តមផ្លូវការនៅក្នុងក្រសួងមួយមុននេះ គឺលោកកាន់តែសកម្មក្នុងការចូលរួមជួយដល់សង្គម។

ការបរិច្ចាគដែលត្រូវបានគេចាប់អារម្មណ៍នេះ រួមមានបរិច្ជាគជួយកាកបាតក្រហមកម្ពុជាចំនួន៣ពាន់ដុល្លារ ស្មើនឹង១២លានរៀល និង បរិច្ចាគជួយរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងជម្ងឺកូវីត១៩ ចំនួន៥លានរៀលផ្សេងទៀត។ នេះគឺជាការលះបង់មួយគួរអោយសរសើរ ដែលម្ចាស់ក្លិបសិល្បៈ DP រូបនេះ បានចូលរួមគិតគូរដល់សង្គម នៅក្នុងកាលៈទេសៈដែលពិភពលោកជាពិសេសកម្ពុជាមានការប៉ះពាល់ពីជម្ងឺផ្លូវដង្ហើមមួយនេះ។ យ៉ាងណាមិញ នេះមិនមែនជាការចូលរួមរបស់លោកជាមួយកាកបាទក្រហមកម្ពុជា និងជាមួយរដ្ឋាភិបាលលើកដំបូងនោះទេ ដោយស្ទើររាល់ឆ្នាំលោកតែងចូលរួមបែបនេះ ដោយគ្រាន់តែក្នុងឆ្នាំនេះ លោកហាក់បរិច្ចាគបណ្ដាក់គ្នាញឹកញាប់ជាមុន ឆ្លើយតបនឹងការចូលរួមកង្វះខាត ដែក៊លកម្ពុជារងផលប៉ះពាល់ប៉ុណ្ណោះ៕
មក

LEAVE A REPLY

Please enter your comment!
Please enter your name here