ខណៈថតបទកូវីត១៩! Classic ដឹកនាំតារាធ្វើសកម្មភាពសង្គម

0

កាលពីថ្ងៃទី២៦ មេសា ឆ្នាំ២០២០ ផលិតកម្មក្លាស៊ិក បានថតបទ “ឃាតករ Corona Virus Covid 19″ ដោយបានដឹកនាំសិល្បករដែលចូលរួមថតបទនេះតែម្ដង ចែកទឹកអាល់កុល ឬជែលសម្លាប់មេរោគ ដោយយកមហាជនជាតួសម្ដែងពិតៗជាមួយខ្លួនតែម្ដង។ តារាចម្រៀង និង តារាសម្ដែង ដែលរួមមានអ្នកមានឈ្មោះបោះសំលេងផង ក៏បានបង្ហាញពីរបៀបលាងដៃដល់មហាជនដែលទទួលជែលនៅទីសាធារណៈនាពេលនោះផងដែរ។

លោក ហួរ សុផល ម្ចាស់ផលិតកម្មក្លាស៊ិកបានអះអាងថា ដោយសារតែបទដែលបកស្រាយដោយតារាចម្រៀងក្លាស៊ិកនៅក្នុងបទនោះ និយាយពីផលប៉ះពាល់នៃវិរុសកូរ៉ូណា ទើបលោករៀបចំសហការជាមួយគ្រួសារតារាកម្ពុជា ហើយបានដឹកនាំក្រុមសិល្បករអោយដើរចែកជែល នុងបង្រៀនពីរបៀបលាងដៃអោយត្រូវក្បួនខ្នាត ដើម្បីផ្ដិតយកទិដ្ឋភាពពិតៗនៅក្នុងថ្ងៃនោះ ធ្វើជារូបភាពក្នុងបទចម្រៀងតែម្ដង។ បើទោះជាពេលបច្ចុប្បន្នស្ថានភាពកូវីត19នៅកម្ពុជាមានសភាពស្ងប់ស្ងាត់ តែលោកថាស្ថានភាពនៃការប្រយ័ត្នប្រយែងគឺមិនអាចនឹងធ្វេសប្រហែសបានទេ ទើបលោកយល់ថាការពញាក់អារម្មណ៏មហាជនអោយនៅតែប្រុងប្រយ័ត្នគឺដាច់ខាតមិនត្រូវធ្វេសប្រហែស។ លោកក៏សម្ដែងអារម្មណ៌អរគុណដល់ក្រុមសិល្បករផងដែរ ដែលបានរួមគ្នាធ្វើសកម្មភាពសង្គមដោយមិនមែនជាការសម្ដែងតែម្យ៉ាងដើម្បីអោយMV នៅក្នុងបទនេះរស់រវើក និងប្រកបអត្ថន័យ។

លោក បញ្ញា សិទ្ធ តារាចម្រៀង ក្លាស៊ិក និងជាតារាមួយដួងនៅក្នុងបទនេះ បានអះអាងថា ខ្លួនពិតជាអារម្មណ៌សប្បាយចិត្តយ៉ាងខ្លាំង ដែលបានចូលរួមធ្វើសកម្មភាពសង្គម ស្របគ្នាដែលសកម្មភាពនោះ ក៌ជាការថតបទចម្រៀង ជាប្រភេទអប់រំផង។

គួរបញ្ជាក់ផងដែរ តារាចម្រៀងដែលបានចូលរួមបកស្រាយបទ”ឃាតករ Corona Virus Covid 19” នោះរួមមាន លោក បញ្ញា សិទ្ធិ, លោក រុន ណាកូ, លោក ឡុង សុខហៀង, កញ្ញា សម្រេច សន្យា, លោក ត្រា យ៉ាកូ, លោក រ័ត្ន បញ្ញារិទ្ធិ, លោក ស័ក្ត, លោក លី សុជន, លោក ណាតូ ជាដើម ខណៈដែលតារាដែលចូលរួមសម្ដែងរួមមាន អ្នកស្រី រីយ៉ាត្រាណេ អ្នកនាង សាណា កញ្ញាឆាងអឺ និង ឃីម រតនៈ ដែលសុទ្ធតែជាសមាជិកគ្រួសារតារាកម្ពុជា។ ដោយឡែកសម្រាប់អំណោយជែលជាច្រើនរយដបនេះ គឺជាការប្រគល់ជូនពីលោក ឃីម រតនៈ ដើម្បីអោយគ្រួសារតារាកម្ពុជា ផ្ដល់ជូនដល់ក្រុមក្លាស៊ិកអោយធ្វើសប្បុរសធម៌ នៅក្នុងថ្ងៃនោះ។

LEAVE A REPLY

Please enter your comment!
Please enter your name here