មិនទល់ភ្នែកមើល Siv Mey ប្រគេនជំនួយតាមរយៈព្រះសង្ឃ ជូនស្ត្រីក្រខ្សត់មួយរូប

0

យោងតាមហ្វេសប៊ុក របស់ ព្រះតេជគុណ Sophorn Konkhmer (ព្រះមហា នួន សុផន) ដែលជាព្រះសង្ឃតែងចុះជួយអ្នកក្រខ្សត់ជាហូរហែរ បានបង្ហោះកាលពីថ្ងៃទី២៤ មេសា ឆ្នាំ២០២០ ថា”រសៀលនេះអាត្មាភាព និងលោកប្អូនស៊ានដារ៉ាព្រមទាំងកូនសិស្សបាននយកថវិកា និងទេយ្យមួយចំនួនដែលញាតិញោមបងៗ រួមមានញោម Siv Mey ចូលរួមមកជួយក្រុមគ្រួសារបងស្រីដ៏កំសត់នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
សរុបថវិកាក្រោយការចំណាយជាវទេយ្យទានហើយសល់
១,៩០០,០០០រៀលស្មើនិង៦២៥$ #សូមអនុមោទនាបុណ្យ
២៤/០៤/២០២០”។

ងាកទៅហ្វេសប៊ុក អ្នកនាង សៀវម៉ី ដែលជាម្ចាស់ផលិតផល EiEi និងជាម្ខាស់ផេក Siv Mey Online Shop ឯណោះវិញ ក៏បានបង្ហោះថា “តាមពិតនាងខ្ញុំក៏ចង់ទៅជួបបងស្រីផ្ទាល់ដែរតែដោយសារនាងខ្ញុំរវល់ចឹងក៏មិនបានទៅសូមបងស្រីយកកូនទៅពេទ្យសិនទៅរឿងផ្ទះចាំនាងខ្ញុំគិតជូនពេលក្រោយទៀតណាសំខាន់កូនមុនណាបងស្រី (ហើយនាងខ្ញុំក៏សូមអរគុណដល់តេជគុណនួនសុផនផងដែរៗតែងតែជួយយកថវិការទៅជួយអ្នកដែរក្រខ្សត់ជំនួសនាងខ្ញុំរហូតមក???”។ នៅគឺជាសកម្មភាពសប្បុរសធម៌មួយថ្មីទៀត បន្ទាប់ពីអ្នកនាងបរិច្ចាគជួយសមាគមជនពិកា ជួយក្រុមទុរគត និង ជួយកាកបាទក្រហមកម្ពុជាមុននេះ និងជួយកុមារកំព្រាជាច្រើនលើករាប់មិនអស់។

LEAVE A REPLY

Please enter your comment!
Please enter your name here