ម៉ែរួយ ក៏មានប្រវត្តិមិនអន់ដែរ មិនជោគជ័យ និង ល្បីឈ្មោះ

0

ឆាកជីវិតរបស់មនុស្សនៅលើលោកនេះរមែងជួបប្រទះនូវរឿងរ៉ាវដែលនឹកស្មានមិនដល់។ បុគ្គលមួយចំនួនជួបរឿងកម្សត់ទុក្ខព្រួយ ហើយបានព្យាយាមតស៊ូរើរំដោះខ្លួន ដើម្បីចាកឆ្ងាយរបាំងដ៏ សែនសោកសៅមួយ ឆ្ពោះទៅរកពន្លឺរស្មីមួយប្រសើរ។ យ៉ាងណាមិញយើងសូមណែនាំ លោកអ្នកអោយស្គាល់ពី ជីវិតស្ត្រីម្នាក់ ដែលមានប្រវត្តិតស៊ូ ដើម្បីចារទុកជាគម្រូដល់អ្នកជំនាន់ក្រោយ។ ដោយឡែក សម្រាប់អ្នកគ្រូម៉ែរួយ ដែលជាម្ចាស់ក្រុមហ៊ុនគ្រឿងសម្អាង Rouy Infinity Co.,ltd ដែលមានរហ័សនាមថា មែរួយ​ MaeRouy ក៍បានដឹងហើយ គួរអោយចាប់អារម្មណ៍ណាស់ដែរ។ឹអ្នកនាង បានផ្លាស់ប្តូរជីវិតយ៉ាងឆាប់រហ័សរយៈពេលត្រឹមតែមួយឆ្នាំ អាចកសាងជីវិតថ្មីបានដោយមិនគួរអោយជឿ។ មកទល់ពេលនេះមែរួយមានក្រុមហ៊ុនមួយដ៏ល្បីល្បាញក្នុងដៃ​ មានលុយ​ ឡាន​ វីឡា​ដ៏ស្គឹមស្កៃ​ មានកេរ្តិ៍​ឈ្មោះដ៏ល្បីល្បាញ​ មានអ្នកគាំទ្រនិង​ហ្វេនស្រលាញ់មែរួយរាប់សែននាក់​។

មែរួយមានឈ្មោះល្បីយ៉ាងខ្លាំងទៅលេីការបង្រៀនច្បាប់ស្រូបទាញ​ ពង្រឹង​ផ្លូវ​ចិត្ត​មនុស្ស​ លុបបំបាត់ភាពបាក់ទឹកចិត្ត​ ជួយអោយមនុស្សរឹងមាំ​ ក្លាហានជំនះរាល់​ឧបសគ្គ​ ដែលកេីតឡេីងចំពោះមុខ អោយឈានទៅរកគោលដ៏ធំបំផុតរបស់ខ្លួន​ ។ មែរួយ​ជាមនុស្ស​ដំបូងគេដែលជាអ្នកចែករំលែកច្បាប់ស្រូបទាញដំបូងគេនៅក្នុងប្រទេសកម្ពុជា​ អាចនិយាយបានថាជាគ្រូដេីមនៃច្បាប់ស្រូបទាញ​ Law Of Attraction នៅកម្ពុជា។
ជិវិតរបស់មែរួយមុនពេលប្រេីប្រាស់ច្បាប់ស្រូបទាញ​គឺលបាកវេទនាណាស់​ ខ្លួនជាក្មេងស្រីតូចម្នាក់អាយុត្រឹម17ឆ្នាំ​បានបោះបង់ចោលការសិក្សារទៅសុីឈ្នួលគេនៅប្រទេសថៃ​រយះពេល​5ឆ្នាំ​ យកលុយមកចិញ្ចឹមគ្រួសារ។ មែរួយកេីតចេញពីត្រកូលអ្នកក្រីក្រនៅតាមខេត្ត​ កំព្រាឱពុក​ ថែមទាំងមានបងប្អូនច្រេីន​និងជំពាក់បំណុលគេ100000$ ។ ជិវិត​បានដេីរដល់ផ្លូវទាល់​ មែរួយក៏សម្រេចចិត្តរៀនច្បាប់ស្រូបទាញដោយឃេីញថាវាជាច្បាប់លំដាប់ពិភពលោកដែលសេដ្ដីគ្រប់គ្នាប្រេីប្រាស់អាចអោយមែរួយផ្លាស់ប្តូរជិវិតបាន។
អភិនិហា​មានពិតចំពោះការប្រេីប្រាស់ច្បាប់ស្រូបទាញ​ Law of Attraction ធ្វេីអោយមែរួយអាចផ្លាដ់ប្តូរជិវិតបានយ៉ាងលឿនបែបផ្លូវកាត់នៃជិវិត​ រយះពេលត្រឹម6ខែមែរួយមានលទ្ធភាពដោះបំណុល 100000$​បាន​ សាងក្រុមហ៊ុនបាន​ ថែមទាំងមាន​កេរ្តិ៍ឈ្មោះ​ក្នុងសង្គមហេីយក៏ក្លាយជាគ្រូច្បាប់ស្រូបទាញតាំងពីពេលនោះមក។ អ្នកគ្រូរួយមកទល់ពេលនេះបានបង្រៀនច្បាប់ស្រូបទាញរយះពេល2ឆ្នាំមកហេីយ​ កូនសិស្ស​រាប់ម៉ឺន​នាក់ដែលបានផ្លាស់ប្តូរជិវិតដោយសារមេរៀនច្បាបស្រូបទាញរបស់មែរួយ។ មែរួយបានអះអាងថា ជិវិតរបស់គាត់មកដល់ចំនុចនេះដោយសារច្បាប់ស្រូបទាញ​ ហេីយមែរួយក៏បានបោះពុម្ភសៀវភៅ មួយក្បាលដែលហៅថា​ “ សៀវភៅ​14ថ្ងៃផ្លាស់ប្តូរជីវិតជារៀងរហូត​”​ ដែលជាមេរៀនដកស្រង់ពីជិវិតពិតក្នុងការប្រេីប្រាស់ច្បាប់ស្រូបទាញបានជោគជ័យ។ ប្រសិនបេីបងប្អូនចង់ជោគជ័យពិតប្រាកដ​ ផ្លាស់ប្តូរ​ជិវិត​លឿនបែនផ្លូវកាត់ លែងបាក់ទឹកចិត្ត​ អាចទៅរៀនពីមែរួយបាន​ដោយចូលទៅកាន់​ Facebook Page: Maerouy Queen of Univers រឺ​ Channel Youtube: Maerouy Queen of Univers។

LEAVE A REPLY

Please enter your comment!
Please enter your name here