អ្នកថា ចូចូ មុខចឹងអ្នកណាយក! តោះទៅស្គាល់អនាគតប្ដីនាង

0

នៅក្នុងពិភពសម្ដែង មានអ្នកសិល្បៈមិនតិចទេចំអន់ថាតារាសម្ដែងក្រមិចក្រម៉ើម កញ្ញា មុន្នីរក្សា ដែលក្នុងសិល្បៈនិយមហៅឈ្មោះក្រៅថា ចូចូ ឬ ស្រីយ៉ែម មុខមាត់មិនសូវបាន និងមិនមែនជាតារាហ៊ឺហារឡូយឆាយ។ អ្នកខ្លះថែមទាំងចំអន់ថា នាងជាតារាភេទទី៣ ដែលមិនទាន់មានលទ្ធភាពកែភេទ មានជម្ងឺប្រចាំកាយច្រើនមុខ ដែលនឹងគ្មានប្រុសណាយកនោះផង។ ប៉ុន្តែក្នុងប៉ុន្មានថ្ងៃនេះ កញ្ញា ស្រាប់តែប្រកាសអោយស្គាល់ក្ដែងៗថា នាងរកបានមនុស្សជាទីស្រលាញ់ហើយ ដោយកុំតែមានបញ្ហារឿងកូវីត១៩ប៉ះទង្កិច ប្រហែលជានាងអាចមានពិធីសែនព្រែក ឬ រៀបមង្គលការតាមប្រពៃណីនោះផង។ ការប្រកាសរបស់នាង បានធ្វើអោយម្នាក់ៗស្រឡាំងកាំងមិនតិចទេ ដោយសារតែបុរសដែលនាងបង្អួតនោះ មានរូបរាងខ្ពស់សង្ហារ ហើយមើលទៅស្រលាញ់ចូចូ បាត់មុខមិនបាន។

កញ្ញា ចូចូ បានទម្លាយប្រាប់អ្នកក្នុងសិល្បៈថា បុរសដែលនាងស្រឡាញ់ ស្គាល់នាងមួយរយៈមកហើយ ពោលគឺស្គាល់នាងនៅពេលនាងឈឺខ្លាំង ដោយសុំខ្លួនមកមើលនាងដល់ពេទ្យ ដល់ផ្ទះ ហើយក៏ចេះតែឡើងចុះក្លាយជាស្នេហាតែម្ដង។ នាងទម្លាយប្រាប់អ្នកក្នុងសិល្បៈទៀតថា បុរសជាគូស្នេហ៍នេះ ក្រោយពេលដឹងពីសភាពជម្ងឺរបស់នាង និង ដឹងពីជីវភាពរបស់នាង មិនត្រឹមតែលើកទឹកចិត្ត និង មិនចង់បានអ្វីរាល់ពេលនាងថតកុនបានលុយតិចតួចប៉ុណ្ណោះទេ គឺថែមទាំងសុំនាងធ្វើជាភរិយា ដោយសុខចិត្តទៅសំពះសុំគ្រួសារនាង សនាងរៀបការ ហើយនៅពេលមិនទាន់មានបញ្ងាកូវីតអត់ការងារធ្វើ គឺរកលុយបានយកមកជួយអោយនាងទិញថ្នាំសង្កូវទៀត។ នាងថាបុរសមុនៗដែលនាងចង់ស្គាល់សុទ្ធតែចង់បានលុយនាង និង ចង់អោយនាងដើរសុំផលិតករដើម្បីបានថតកុន តែបុរសដែលនាងបង្អួតលើកក្រោយនេះ គឺមិនចង់បានសូម្បីមួយរៀល ហើយថែមទាំងតាំងចិត្តថានឹងទៅរៀនកាត់សក់ត្រៀមបើកហាងកាត់កាត់សក់ ក្រោយពេលកូវីត១៩ស្ងប់ស្ងាត់ទៀត។ នាងថាបើស្ថានភាពគ្មានការប្រែប្រួល នាង និង បុរសវ័យក្មេងឈ្មោះ វិរៈ បុត្រ នេះ នឹងមានមង្គលការភេទដូចគ្នាបើកចំហរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here