មិននឹកស្មាន! លាង ឧត្តម បែករឿងប្រពន្ធផិតក្បត់ ហើយតម្រូវអោយចុះចេញពីបុរី

0

យោងតាមសារយ៉ាងវែងអន្លាយ តារាសម្ដែង លោក លាង ឧត្តម បានទម្លាយអោយដឹងពីការបាក់បែករវាងលោក និង ភរិយា ដោយលោកអះអាងថា ភរិយាលោកបានផិតក្បត់លោក ហើយសុំលែងលះ ដោយបានទាមទារយកផ្ទះហើយតម្រូវអោយលោកចុះចេញពីបុរីពិភពថ្មីនីកំបូល ដែលទិញរួមគ្នា។ ការទម្លាយនេះគឺបន្ទាប់ពីអតីតភរិយារបស់លោក គឺអ្នកនាង រុន រដ្ឋា ដែលជាអ្នកលក់អនឡាញមួយរូប ស្រាប់តែភ្ជាប់ពាក្យជាមួយបុរសម្នាក់ផ្សេង ដែលធ្លាប់រាប់អានគ្នាមុនពេលលែងលះ ដែលធ្វើអោយភាគីលោក លាង ឧត្តម ចោទថា បែកបាក់ព្រោះរឿងផិតក្បត់។ ក្នុងនោះហ្វេសប៊ុករបស់ប្អូនប្រុសលោក លាង ឧត្តម ក៏បានបង្ហោះថា អតីតភរិយារបស់លោកបានប្រព្រឹត្តិរឿងផិតក្បត់បងប្រុសខ្លួន ហើយថែមទាំងរៀបគម្រោងក្ដោបក្ដាប់យកទ្រព្យរួមនោះផង។

យោងតាមអង្គហេតុ លោក លាង ឧត្តម ដែលមានឈ្មោះថា ថាវ លាង និង អតីតភរិយា មានកូន២នាក់គឺកូនប្រុសអាយុ១៤ឆ្នាំ និង កូនស្រី អាយុ៥ឆ្នាំ។ ក្រោយផ្ទះចម្រូងចម្រាស់មួយរយៈ លោក និង អតីតភរិយាបានសម្រេចចិត្តលែងគ្នានៅខែធ្នូ ឆ្នាំ២០១៩ នៅត្រឹមឃុំសង្កាត់ ដោយផ្ទះបុរីអតីតភរិយាកាន់កាប់ផ្ដាច់មុខ ដោយសារតែលោកមិនបានដាក់ឈ្មោះរួម ព្រោះសម្អាងថាជាប្ដីប្រពន្ធកម្សត់កម្រ និង ដោយសារតែលោករវល់ថតកុនយប់ថ្ងៃៗ មិនមានពេលទៅស៊ីញ៉េដាក់ឈ្មោះក្នុងឯកសារផ្ទះផង។ ដោយឡែកហាងលក់ទូរស័ព្ទដៃ ក៏ត្រូវសម្រេចប្រគល់អោយអតីតភរិយា តែអតីតភរិយាត្រូវប្រគល់លុយចំនួន១២០០០។ យ៉ាងណាមិញតាមការព្រមព្រៀង គឺលោក លាង ឧត្តម មានសិទ្ធិចេញចូលរស់នៅក្នុងផ្ទះរួមរហូតដល់២ឆ្នាំ រាប់ពីការលែងលះ។ រឿងរ៉ាវនេះ ឈានដល់ការហែកហួរគ្នាជាសាធារណៈ បន្ទាប់ពីអតីតភរិយាភ្ជាប់ពាក្យជាមួយអ្នកថ្មី ហើយចង់អោយលោកចុះចេញពីផ្ទះ។ មកទល់ពេលតារាសម្ដែង លោក លាង ឧត្តម ប្រកាសថាលោកមិនតតាំងនឹងការបង្ហោះរបស់អ្នកនាង រុន រដ្ឋា ជាអតីតភរិយាទៀតទេ តែលោកប្រកាសថាទុកអោយច្បាប់សើរើ។

មក



LEAVE A REPLY

Please enter your comment!
Please enter your name here