វត្តមានបង្ហាញមុខរបស់ តារាចម្រៀង លោក ទីអន បានធ្វើអោយម្នាក់ៗមានការចាប់អារម្មណ៍មិនតិចទេ ជាពិសេសបន្ទាប់ពីលោកចេញបទចម្រៀងផ្ទាល់ខ្លួនជាហូរហែរ ចាប់ពីចុះមកពីអាមេរិក។ អ្វីដែលគេកាន់តែសរសើរ គឺបទចម្រៀងរបស់លោកក៏មានស្នាដៃនិពន្ធរបស់លោក ឆុន រ៉ាឆាត់ អតីតបេក្ខជនប្រឡងក្នុងកម្មវិធីស្នាដៃកូនខ្មែរ ដែលបាននិពន្ធបទជាច្រើនអោយតារាចម្រៀងល្បី គឺ កញ្ញា មាស សុខសោភា ផងដែរ។ ស្នាដៃរបស់អ្នកនិពន្ធរូបនេះ បានជួយអោយតារាចម្រៀង មាស សុខសោភា កាន់តែល្បីឈ្មោះ ដូចជាបទ”ម៉ែហាមយកប្ដី” និងបទ”ខ្ញុំកំពុងឈឺ”ជាដើម។ អ៊ីចឹងហើយ ទើបតារាចម្រៀង ទីអន ទទួលបានការចាប់អារម្មណ៍តាមរយៈស្នាដៃដែលបានផលិតឡើង ដូចជាបទ”លង់ស្នេហ៍ក្រមុំពោធិ៍សាត់” ដែលទើបដាក់បង្ហោះ និងឡើងប្តូម៉ូតលើកញ្ចក់ទូរទស្សន៍នោះ។





