ធ្វើទានទៀតហើយ! សៀវមុី ចែកអំណោយយ៉ាងសន្ធឹកដល់សមត្ថកិច្ច

0

យោងតាមការបង្ហោះលើផេកផ្លូវការរបស់ ផេក SivMey Online Line បានសរសេរកាលពីថ្ងៃ១៣ មេសា មុនទេវតាចុះប៉ុន្មានម៉ោងថា”ថ្ងៃនេះជាថ្ងៃចូលឆ្នាំទីមួយ នាងខ្ញុំបានឧបត្ថមទឹកសុទ្ធ ភេសជ្ជះប៉ូវកំលាំង ទឹកចេលលាងដៃEi Ei Spray Ei Eiបាញ់កំចាត់មេរោគ និង ថវិការ៨០មុឺនរៀល ជូនដល់លោកអភិបាលស្រុក និង បងៗកងកំលាំងដែលឈរជើងប្រចាំការនៅព្រំប្រទល់ខេត្តកណ្តាល ស្រុកកណ្តាលស្ទឹង និង ខេត្តតាកែវ ស្រុកបាទី …។ មិនច្រើនទេតែជាទឹកចិត្ត ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹង Covid 19 ហើយក៏សូមអរគុណយ៉ាងជ្រាលជ្រៅដល់បងៗកងកំលាំងដែលខិតខំលះបង់ក្នុងការបំពេញតួរនាទីបានយ៉ាងល្អ ទាំងមិនបានជួបជុំគ្រួសារដើម្បីពលរដ្ឋកម្ពុជាទាំងអស់។ ???”។ នេះជាទង្វើល្អមួយ ដែលម្ចាស់ផលិតផលអនឡាញមួយនេះ បានធ្វើ ខណៈពេលដែលអ្នកនាង ត្រូវគេដឹងថា បានធ្វើសកម្មភាពបែបនេះជាហូរហែរ បើទោះជាមានការផ្ទុះការភ័យខ្លាចកូវីត១៩ ហើយធ្វើអោយមនុស្សភាគច្រើនមិនហ៊ានសូម្បីតែជួបជុំគ្នានោះ។

LEAVE A REPLY

Please enter your comment!
Please enter your name here