ក្រោយរដ្ឋាភិបាលចេញចំណាត់ការបិទច្រកធ្វើដំណើរពីភ្នំពេញឆ្លងកាត់ខេត្ត និងពីខេត្តឆ្លងកាត់ខេត្ត ដើម្បីបញ្ចៀសការជួបជុំកុំអោយឆ្លងជម្ងឺកូវីត១៩នោះ អ្នកនាង ចិន្តា លក្ខិណា គូដណ្ដឹងរបស់តារាសម្ដែង លោក ស្រេង ឈាងឡេង ក៏បានបង្ហោះវីដេអូបង្ហាញពីអារម្មណ៍មិនសប្បាយចិត្តផងដែរចំពោះ ក្រុមអ្នកធ្វើដំណើរសម្រុកចាកចេញទាំងនោះដោយអ្នកនាងប្រាប់ថាជារឿងមិនគួរនឹងធ្វើ។ អ្វីដែលគួរអោយកត់សម្គាល់ គឺវីដេអូរបស់អ្នកនាង មានខ្លឹមសារពន្យល់សមស្រប ហើយមានអ្នកគាំទ្រច្រើនដែលមិនខុសពីសារពន្យល់មួយដ៏ល្អ។ ក្នុងនោះតារាសម្ដែង ស្រេង ឈាងឡេង ក៏បានចែកចាយ និងលើកឡើងថា នៅជាអ្វីដែលលោកចង់និយាយផងដែរ ប៉ុន្តែមកពីគូដណ្ដឹងពូកែវោហារជាង ទើបលោកសុខចិត្តចែកចាយជំនួសអោយការចេញមុខខ្លួនឯង។
ចង់ដឹងថា អ្នកនាង ចិន្តា លក្ខិណា លើកឡើងពីអ្វីខ្លះសូមរីករាយទស្សនា៖