ពិតជាស្រស់ស្អាតខ្លាំងណាស់ នៅពេលតារាចម្រៀងល្បីល្បាញ អ្នកនាង សុគន្ធ និសា គ្រងឈុតដែលមានឈ្មោះថា ឈុតត្នោតខ្មែរ ប្រសិទ្ធសិរី ដែលជាការច្នៃដោយសម្អាងការ ប្រសិទ្ធសិរី។ នេះជាឈុតដែលគេកម្រឃើញ ហើយក៏ជាឈុតដែលរំលេចពីគុណតម្លៃរបស់ដើមត្នោតខ្មែត ដែលរុក្ខជាតិដ៏មានប្រយោជន៍របស់ដូនតាខ្មែរផងដែរ។
- Advertisement -




នៅលើផេក ប្រសិទ្ធ សិរី សម្អាងការ បានបង្ហោះកាលពីថ្ងៃទី៩ មេសា ឆ្នាំ២០២០ អមដោយកំណាព្យមួយឃ្លា ដែលបង្ហាញពីដើមត្នោតខ្មែរ។ រូបថតជាច្រើនសន្លឹករបស់តារាចម្រៀង អ្នកនាង សុគន្ធ និសា ត្រូវបានមហាជនសរសើរទាំងសម្រស់ និង ឈុតដែលបានច្នៃឡើង ដោយមានការចែកចាយគួរអោយសរសើរនោះផង ដោយសារតែឈុតនេះ ទាក់ទាញ ហើយជាឈុតដែលកែច្នៃឡើងដើម្បីបង្ហាញពីគុណតម្លៃរបស់ដើមត្នោត ដែលគេមិនសួរចាប់អារម្មណ៍ច្នៃឡើង។





