កប់! Siv Mey បង្អួតរថយន្តតម្លៃជាងកន្លះលានដុល្លារ

0

ពិតជាខប់ស៊េរីយ៉ាងខ្លាំងដែលតារាហ្វេសប៊ុក អ្នកនាង សៀវម៉ី ម្ចាស់ផលិតផល EiEi និងជាម្ចាស់ផេក Siv Mey Online Shop បង្អួតរថយន្តម៉ាកល្បី Lamborghini Urus 2020 ដែលត្រូវគេដឹងមានតម្លៃរហូតដល់ជាង៥០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដែលរថយន្តនពត្រូវបានអ្នកនាង ប្រកាសថាដើម្បីជាកាដូទិកដឹកកូនប្រុសរបស់អ្នកនាង និងដើម្បីអបអរដល់ខួបកូនប្រុសច្បងវ័យ៩ឆ្នាំរបស់អ្នកនាង។ អមដោយការបង្អួតរថយន្ត នៅលើផេក ព្រះតេជគុណ Sophorn Konkhmer ក៏បានសរសេរបង្ហោះថា”ថ្ងៃនេះមណ្ឌលកុមារកំព្រាខេត្តកំពង់ឆ្នាំងបានទទួលអំណោយសំរាប់ឧបត្ថម្ភកុមារកំព្រាស្នាក់នៅក្នុងមណ្ឌលមានជាប្រាក់ ៧០០.០០០៛គ្រឿងឧបភោគ បរិភោគ មួយចំនួន និង ខោអាវកីឡា មួយកំប្លេរសំរាប់ក្មេង២៦នាក់ ពីលោកស្រី ព្រះ នាងតូច។ មន្រ្តី និង កុមារកំព្រាទាំងអស់សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តជ្រះថ្លាមួយនេះដែលបានជួយដល់កុមារកំព្រា សូមជូនពរអោយលោកស្រីមានសុខភាពល្អ រកសុីទទួលទានមានបាន និង អោយជួបតែសេចក្តីសុខក្នុងក្រុមគ្រួសារ????”។ នេះជាអំណោយរបស់ អ្នកនាង សៀវម៉ី ដែលបានឧបត្ថម្ភដល់ក្មេងៗ ក្នុងឱកាសខួប៩ឆ្នាំរបស់របស់កូនប្រុស ទើបម្នាក់ៗមានការលាន់មាត់សរសើរ ដែលអ្នកនាងពិតជាជោគជ័យក្នុងមុខជំនួញ និង ជីវិតឯកជនមែនទែន ដោយទើបតែទិញពេជ្រច្រើនឈុតរាប់ម៉ឺនដុល្លារ ឥលូវបង្អួតរថយន្តតម្លៃជាងកន្លះលានដុល្លារទៀត ហើយអ្វីដែលគួរអោយសរសើរគឺអ្នកនាង ជាមនុស្សធ្វើបុណ្យធ្វើទាន ដោយធ្វើរាប់មិនអស់ តែកម្របង្ហាញជាសារធារណៈ ពោលគឺទាល់តែអ្នកទទួលជំនួយបង្ហោះបន្តទើបមានអហនកខ្លះដឹង។






LEAVE A REPLY

Please enter your comment!
Please enter your name here