ខណៈគេភ័យកូវីត១៩! កញ្ញា យ៉ាយ៉ា ទៅចែករំលែកក្ដីស្រលាញ់ចំពោះក្មេងៗរើសសំរាម គួរអោយសរសើរ

0

បើទោះជាស្ថានភាពនៃការរីករាលដាលជម្ងឺកូវីត១៩ នៅតែមិនទាន់ស្ងប់ ដែលធ្វើអោយអាជីវករ និងបងប្អូនភាគច្រើនថ្ងូររឿងពិបាករកលុយ ក៏តារាសម្ដែងវ័យក្មេង ពូកែរកស៊ី កញ្ញា យ៉ាយ៉ា នៅតែបានដឹកនាំក្រុមការងារយកអំណោយយ៉ាងសន្ធឹកទៅចែកជូនដល់បងប្អូនខ្មែរខ្វះខាត កាលពីព្រឹកថ្ងៃទី៥ មេសា ឆ្នាំ២០២០។ នេះជាសារដើម្បីអោយអ្នកដែលនៅតែមានសមត្ថភាពក្នុងពេលពិភពលោកមានការប្រឈម ហ៊ានលះបង់ធនធាន និងបង្ហាញក្ដីស្រលាញ់ចំពោះបុគ្គលដែលខ្វះខាតធ្ងន់ធ្ងរគួរអោយសរសើរផងដែរ។ នេះជាសកម្មភាពដែលកញ្ញា បានធ្វើនៅគំនរសម្រាមស្ទឹងមានជ័យ រាជធានីភ្នំពេញ។
កញ្ញា យ៉ាយ៉ា បានបង្ហោះលើផេកផ្លូវការរបស់នាង ដែលជាផេកលក់ផលិតផល សាប៊ូកក់សក់ Bota`nouveau Ya នាំចូលផ្ដាច់មុខពីប្រទេសកូរ៉េថា«ថ្ងៃនេះនាងខ្ញុំយ៉ាយ៉ា នឹងក្រុមការងារមិត្តភក្ដិទាំងអស់គ្នា បានចូលរួមចែករំលែកជាថវិការផ្ទាល់ខ្លួនមួយចំនួន ព្រមទាំងគ្រឿងបរិភោគមួយចំនួន ជូនដល់បងប្អូនចាស់ៗជាង100គ្រួសារនៅគំនរសម្រាមស្ទឹងមានជយ័ រាជធានីភ្នំពេញ! ជាក្ដីស្រលាញ់នឹងការចែករំលែកដែរធ្វើចេញពីបេះដូងពិតៗ❤️»។
កញ្ញាយ៉ាយ៉ា បានអោយដឹងបន្ថែមថា ក្រុមកញ្ញា បានចុះ ជួយការងារមនុស្សធម៌នេះ មិនមែនទើបតែធ្វើទេ គឺបានកំណត់មួយខែម្តង ដោយជ្រើសទីតាំងណាមួយដើម្បីរៀបចំ ដោយទោះមានស្ថានភាពកូវីត១៩កើតឡើង។ នេះជាការចែករំលែកគ្នា ពេលជួបបញ្ហា បើទោះជាមិនបានច្រើនតែសប្បាយចិត្ត។ ជាពិសេសស្ថិតក្នុងបរិយាកាស មេរោគកូវីដ១៩វាយលុក ធ្វើអោយបងប្អូនយើងខកខានបំពេញការងារ ហើយគាត់ទទួលបានរបរប្រើប្រចាំថ្ងៃជឿថាពិតជាសប្បាយ និងធូរចិត្តខ្លះ។

គួរបញ្ជាក់ផងដែរថា អំណយដែលបានពីកម្លាំងសាមគ្គីដែលបានពីការប្រមូលលុយនាពេលនោះ រួមមាន គ្រឿងទេស អង្ករ មី សរុបចំណាយអស់ជាង2000$។ យ៉ាយ៉ា ប្រកាសអគុណដល់បងប្អូននឹងមិត្តភក្ដិក្រុមការងារទាំងអស់គ្នា ដែរបានសហការគ្នា ជួយគ្នាអស់ពីចិត្ត ចំណាយជាថវិការផ្ទាល់ខ្លួននឹងពេលវេលាក្នុងការជួយសង្គម នៅក្នុងថ្ងៃនោះ។

LEAVE A REPLY

Please enter your comment!
Please enter your name here