បន្ទាប់ពី លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានស្នើអោយសមត្ថកិច្ចចាត់ការលើ គណនេយហ្វេសប៊ុកផេក Beeyobo The Beauty Cosmetic ក្រោយបង្ហោះលក់ថ្នាំពង្រីកដើមទ្រូងខុសច្បាប់ និង ភ្ជាប់ជាមួយរូបភាពស៊ិចស៊ី តារាហ្វេសប៊ុកម្ចាស់ផេកមួយនេះបានចេញមុខបកស្រាយ។ ក្នុងនោះកញ្ញា ក៏ស្នើកុំអោយមានការបញ្ឆេះបញ្ហា អោយរីករាលដាល ពីសំណាក់ហ្វេនៗនោះផងដែរ។
កញ្ញា Beeyobo បានបញ្ជាក់ក្នុងការបង្ហោះថា រូបភាពដែលលោកជំទាវ ឱម វណ្ណឌីន ប្រតិកម្មនោះ គឺជារូបភាពដែលបានបង្ហោះតាំងពីជាង២ខែមុនម្លេះ ដោយវាអណ្ដែតមកវិញ ព្រោះតែមានចែកចាយថ្មីប៉ុណ្ណោះ។ កញ្ញាថា រូបភាពនោះ គឺជារូបភាពចាស់ទេ ហើយថ្នាំដែលលក់ដើម្បីពង្រីកដើមទ្រូងនោះ ក៏ឈប់លក់ជាយូរមកហើយដែរ គឺមិនមែនជាការបង្ហោះថ្មីៗឡើយ។ កញ្ញាបញ្ជាក់ថា កញ្ញាពិតជាចូលចិត្ត Live វីដេអូ ឬ បង្ហោះរូបភាព ស្លៀកដោយឈុតស៊ិចស៊ី ប៉ុន្តែចាប់តាំងពីប្រមុខរាជរដ្ឋាភិបាលប្រកាសហាមមិនអោយLive លក់ផលិតផលដោយភាពស៊ិចស៊ី គឺនាងផ្លាស់ប្ដូរយូរហើយ។
កញ្ញា Beyobo បន្តទៀតថា កញ្ញាបានជម្រាបជូនលោកជំទាវ ឱម វណ្ណឌីន ពាក់ព័ន្ធនឹងបញ្ហានេះរួចហើយ ដោយលោកជំទាវក៏បញ្ជាក់តាមអ្នកនាំពាក្យ អោយកញ្ញាធ្វើការបកស្រាយ ទើបកញ្ញាបកស្រាយ ដើម្បីពន្យល់បញ្ហាដែលមានការយល់ច្រលំ។






