Love Riya ទទួលបានពាក្យ៣ម៉ាត់ ក្រោយក្លាយជាមេម៉ាយកូន១

0

បន្ទាប់ពីបញ្ចេញសកម្មភាពធ្វើទានរាប់មិនអស់ អមដោយការបង្ហោះរូបថតជាច្រើនសន្លឹក អ្នកនាង Love Riya ដែលត្រូវគេស្គាល់ថាគឺជាតារាហ្វេសប៊ុកដែលមានកេរ្តិ៍ឈ្មោះបោះសំលេង ត្រូវបានមហាជនកោតសរសើរភ្លាមៗនូវពាក្យ៣ម៉ាត់។ ពាក្យ៣ម៉ាត់នោះ ស្ទើរតែមនុស្សគ្រប់មាត់លើកឡើងដូចគ្នានោះផង ដោយសារតែទ្រាំនឹងភាពឥតខ្ចោះរបស់អ្នកនាងមិនបាន។

អ្នកលេងហ្វេសប៊ុកច្រើនឡើង បានសរសើរថាអ្នកនាង Love Riya គឺជាមនុស្សចិត្តបុណ្យ ដោយសារតែអ្នកនាងក្រោយពេលមានបាន គឺធ្វើទានច្រើន ហើយអ្វីដែលសំខាន់ គឺធ្វើចេញពីចិត្ត ដោយកម្របង្ហោះអួតសម្ញ៉ែង ដោយសឹងតែអ្នកខ្លះមិនដឹងនោះផង។ ក្រោយអ្នកគាំទ្រជាច្រើនចែកចាយរូបភាពសប្បុរសធម៌របស់អ្នកនាងរាប់មិនអស់ ពាក្យសរសើរនេះកាន់តែត្រូវខ្ទរខ្ទារ។ អ្នកគាំទ្រដដែល ក៏លើកឡើងព្រមគ្នាដែរថា អ្នកនាង Love Riya គឺជាមេម៉ាយស្រស់សោភា និងពូកែមិនធម្មតា ទើបធ្វើអោយអ្នកនាងជោគជ័យលើសពីការរំពឹងទុក។ មួយឃ្លានេះ កើតឡើងក្រោយពេលអ្នកនាងកាន់តែលេងខ្លួនផូរផង់ ដោយបានទាំងប្រឡូកការសម្ដែងជាមួយ តារាចម្រៀងលោក អែនឌីផង ដែលស្ទើរតែក្លាយជាតារាអាជីព។ ពាក្យសរសើរមួយឃ្លាទៀត ដែលអ្នកនាងទទួលបានតាំងពីបាក់បែកស្វាមីរូបសង្ហានោះ គឺគេថាអ្នកនាង ជានារីរឹងមាំ។ ប្រយោគនេះមិនចេះតែកើតឡើងចំពោះនារីគ្រប់រូបនោះទេ ប៉ុន្តែវាបានកើតចំពោះអ្នកនាង Love Riya បន្ទាប់ពីអ្នកនាង បានកែប្រែអារម្មណ៍ខូចចិត្ត អោយក្លាយជានារីស្រស់ស្អាត មានកិត្តិយស និង ជោគជ័យលើសដើម នាពេលចុងក្រោយ។
ធ្វើអោយម្នាក់ៗលាន់មាត់សរសើរតែម្ដង ដោយសារតែសកម្មភាពនោះគឺសុទ្ធតែជាសកម្មភាពធ្វើទានទ្រង់ទ្រាយធំៗ ប៉ុន្តែគេបែរជាហាក់ដូចជាមិនឃើញអ្នកនាងផ្សាយបង្អួត ដូចតារាហ្វេសប៊ុកមួយចំនួន។ រាល់ពេលLive ផ្សព្វផ្សាយផលិតផលរបស់ក្រុមហ៊ុន Love Riya អ្នកនាងកម្រនិយាយពីគុណសម្បត្តិរបស់ខ្លួនថាបានទៅចែកអំណោយនៅកន្លែងនេះកន្លែងនោះខ្លាំងណាស់ ដោយគេកត់សម្គាល់ថា អ្នកនាងច្រើនតែលើកឡើងពីផលិតផល និង រឿងរ៉ាវឯកជនច្រើនជាង។

អ្នកនាង Love Riya ទំនងមិនដឹងពីការសរសើរទាំង៣ម៉ាត់នេះទេ តែអ្នកនាងរមែងអះអាងជានិច្ចថា អ្នកនាងមិនដួលដេកតាមកាលៈទេសៈទេ ហើយរាល់ទង្វើល្អរបស់អ្នកនាង គឺអ្នកនាងធ្វើចេញពីចិត្ត គឺទៅអ្នកផ្សេងមិនដឹង តែអ្នកនាងសប្បាយចិត្ត៕

LEAVE A REPLY

Please enter your comment!
Please enter your name here