Siv Mey Online Shop បង្ហាញអារម្មណ៍ក្រោយធ្វើបុណ្យច្រើន តែគេមើលមិនឃើញ

0

មុននេះបន្តិច តារាហ្វេសប៊ុក អ្នកនាង Siv Mey Online Shop ដែលជាអ្នកលក់ផលិតផលល្បីឈ្មោះ បានបង្ហោះបង្ហាញពីអារម្មណ៍ បន្ទាប់មានអ្នកលេងហ្វេសប៊ុកមួយចំនួន លើកឡើងថាអ្នកនាង ជាតារាអនឡាញ ដែលមានជីវភាពស្ដុកស្ដម្ភ តែមិនសូវឃើញធ្វើបុណ្យ។ នៅលើផេកផ្លូវការរបស់តារាហ្វេសប៊ុករូបនេះ បានសរសេរបង្ហោះថា”គិតទៅមនុស្សយើងធ្វើបុណ្យច្រើនយ៉ាងណាក៏គេមើលមិនឃើញដែរណ៏ ចុះអ្នកខ្លះគ្រាន់តែជួយមី1កេះ ទឹកសុទ្ធ1យួរក៏ល្អម្លេះ មានអ្នកកាសែនចុះឡើងព្រាត? តែនាងខ្ញុំសៀវមុីមិនដែលខ្វល់ទេ សំខាន់យើងបានធ្វើដោយចេញពីចិត្ត មិនមែនការសំដែងដូចគេទេចឹង ហើយកុំខ្វល់មែនអត់បងប្អូន? នៅមានច្រើនទៀតដែរខ្ញុំបញ្ចេញមិនអស់ ព្រោះនាងខ្ញុំមិនចេះសំដែង នេះគ្រាន់តែអោយអ្នកមួយចំនួចតូចដែរថាអោយនាងមិនឃើញធ្វើបុណ្យមួយរៀលលុយខ្មែរ មើលលេងៗទៅ បើមិនច្បាស់កុំនិយាយល្អជានាំតែបាបទេ ចុះអ្នកថាអោយនាងមានបានជួយសង្គមអ្វីខ្លះនៅ??” អមដោយដោយការលើកឡើង គេឃើញអ្នកនាងបង្ហោះរូបភាពជួយដល់សង្គមមួយ Album ធំ ដើម្បីជាការផ្គើនដល់មនុស្សមួយចំនួន ដែលលើកឡើងថា អ្នកនាងមិនសូវឃើញធ្វើបុណ្យព្រោះតែដូចអ្នកនាងថា ពេលធ្វើបុណ្យមិនសូវមានអ្នកផ្សាយ ដើម្បីសម្ញ៉ែងនោះ។ ការបង្ហោះនេះ ក៏ឃើញមានអ្នកលេងហ្វេសប៊ុក ចូលខំមិនសរសើរមិនតិចទេ បន្ទាប់ពីរូបភាពដែលគេធ្លាប់តែឃើញតែអ្នកទទួលជំនួយពីអ្នកនាង ជាអ្នកបង្ហោះទាំងនោះ ត្រូវបានអ្នកនាង បង្ហោះនៅលើអាក់ខោនផ្ទាល់ខ្លួនវិញនោះ។ អ្នកនាងត្រូវបានគេសរសើរមិនតិចទេ ជាមួយនឹងសកម្មភាពបរិច្ចាគជួយដល់បុរសដែលត្រូវភ្លើងឆេះ អ្នករងគ្រោះដោយផ្ទុះហ្គាស និងសកម្មភាពធ្វើដោយមិនរើសទីកន្លែងដូចដែលបានបង្ហាញក្នុងរូបភាព។
ខាងក្រោមជារូបភាពសប្បុរសធម៌មួយចំនួន ដែលបង្ហាញថាអ្នកនាង សៀវម៉ី បានធ្វើសកម្មភាពកិច្ចការជួយសង្គមរាប់មិនអស់ គួរអោយសរសើរនោះ៖


LEAVE A REPLY

Please enter your comment!
Please enter your name here