ចៅខ្មែរចែកអាល់កុលស្ដង់ដារជប៉ុនជាង១០០០ដប ជូនពលរដ្ឋនៅតាមស្តុប

0

តារាសម្ដែងលោក ចៅខ្មែរ ដែលជាតួអង្គក្នុងរឿង”ម៉ាដាមអាប” ដែលត្រូវគេស្គាល់ថាជាម្ចាស់ផលិតផល CK Magic ដ៏ល្បីឈ្មោះក្នុងជំនួញអនឡាញ បានដឹកនាំក្រុមការងារចុះចែកទឹកអាល់កុល ដែលជាផលិតផលថ្មីរបស់ក្រុមហ៊ុនរហូតដល់១២០០ដប នៅផ្លូវបំបែកជាបួននៅស្ដុបអគារ៤២ជាន់ ឬ ស្ដុបពេទ្យចិន កាលពីរសៀលថ្ងៃទី២៩ មីនា ឆ្នាំ២០២០។ នេះជាទឹកអាល់កុលស្ដង់ដារជប៉ុនប្រេន CK Magic ដែលលោកទើបតែផលិតឡើងសម្រាប់ក្រុមហ៊ុនតាមបែបស្ដង់ដារជប៉ុន ដែលមានវីតាមីនការពារស្បែក បំប៉នកោសិកាស្បែក ហើយមានកម្រិតសម្លាប់វិរុសកូវីត ទើបលោកសម្រេចយកមកចែក ដើម្បីជួយសម្រួលដល់ការលំបាករបស់បងប្អូនខ្មែរ ដែលកំពុងតែមានតម្រូវការ។

លោក គុជ សុគន្ធរដ្ឋ ហៅចៅខ្មែរ បានបញ្ជាក់ក្នុងពេលសកម្មភាពសប្បុរសធម៌នោះថា ហេតុផលដែលលោកចំណាយថវិកាខ្ទង់ច្រើនពាន់ដុល្លារយកទឹកអាល់កុលនេះមកចែកហ្វ្រី គឺដើម្បីអោយបងប្អូនដែលធ្វើដំណើរនៅស្តុបពេទ្យចិន បានទទួលទឹកអាល់កុលក្នុងការការពារខ្លួន ក្នុងពេលដែលផលិតផលនេះ កំពុងក្លាយជាតម្រូវការដ៏សំខាន់មិនអាចខ្វះបាននៅក្នុងពេលនេះ។ លោកថារំជួលចិត្តដែលបងប្អូនដែលទទួលទឹកអាល់កុលពីលោក និងក្រុមការងារ មានខ្លះមានវ័យស្មើ នឹងឳពុកលោក តែលើកដៃសំពះលោក។ ជាមួយគ្នានោះលោកប្រកាសធ្វើការចែកចាយនៅក្នុងសហគមមួយចំនួននៅតាមបណ្ដាខេត្តផ្សេងទៀត ជាពិសេសនៅខេត្តតាកែវក្នុងពេលបន្ទាប់ផងដែរ ដោយសារតែយល់ថា នៅរស់នឋោតាមខេត្តពិបាករកទិញផលិតផលដែលមានប្រយោជន៍បែបនេះ ជាងអ្នកនៅភ្នំពេញ។

តារាសម្ដែង ចៅខ្មែរ បានអះអាងថា បើទោះជាលោកជោគជ័យក្នុងការវាយលុកទីផ្សារផលិតផល CK Magic តែលោកប្រកាសថា នៅតែទទួលការសម្ដែងមិនបោះបង់នោះទេ។ ក្នុងនោះលោក និង ស្វាមីភេទដូចគ្នា ក៏នឹងធ្វើអោយមហាជនបន្តកោតសរសើរពីស្នេហាខុសធម្មជាតិរបស់ខ្លួនអោយបានយូរអង្វែងផងដែរ ដើម្បីកុំអោយមានការរិះគន់ថាមនុស្សស្តលាញ់ភេទដូចគ្នា រស់នៅជាមួយគ្នាមិនបានយូរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here