អ្នកស្នាក់តាមសំយ៉ាបផ្សារ ត្រៀមទទួលស្បៀង ម៉ាស់ និងទឹកអាល់កុល ពី Bee Yobo

0

នៅយប់ថ្ងៃទី២៧ មីនា ឆ្នាំ២០២០ នេះ តារាហ្វេសប៊ុកស៊ិចស៊ី កញ្ញា Bee Yobo បានប្រកាសចែកត្រីខ បាយ ផេសជ្ជៈ ម៉ាស់ និងទឹកអាល់កុលលាងដៃ ដែលជាផលិតផលរបស់ក្រុមហ៊ុនកញ្ញា ដែលជាប្រភេទទឹកលាងដៃ មានសារជាតិជួយស្បែក មិនក្ដៅ មិនរបក ជូនដល់អ្នកស្នាក់នៅតាមសំយ៉ាបផ្សារដូចជាផ្សារអូរប្ញស្សី ផ្សាកណ្ដាល និង ផ្សារចាស់ ជាដើម ដោយក្រុមការងារកញ្ញា ក៏ត្រៀមផ្ដល់ម៉ាស់សម្រាប់កូនក្មេង និង អាហារចំណីនៅក្នុងបេសកកម្មសប្បុរសធម៌នេះផងដែរ។

Bee Yobo បានបង្ហោះកាលពីម្សិលមិញថា”ស្អែកនាងខ្ញុំនឹងចេញចែក ម៉ាស់កូនក្មេង ម៉ាស់មនុស្សចាស់ ទឹលាងដៃ ត្រីខ មី នេះជាទឹកចិត្តបន្តិចបន្តួចសំរាប់បងប្អូនខ្មែរយេីងខ្វះខាតតាមផ្លូវ ខ្មែរជួយនៅពេលមានអាសន្ន❤️?? មែនអត់បងប្អូន❤️❤️❤️មានបងប្អូនណាចង់ចូលរួមអាចចូលរួមបានណា ធ្វេីបុណ្បទាំងអស់គ្នា❤️??”។ មានការបញ្ជាក់ពីក្រុមការងាររបស់ម្ចាស់ផលិតផលអនឡាញល្បីឈ្មោះនេះថា កញ្ញានឹងចែកអាហារ ស្បៀង ម៉ាស់ និងទឹកលាងដៃ ដោយមិនកំណត់នោះទេ ពោលគឺយប់នេះ បានជួបអ្នកណា នឹងជូនអ្នកហ្នឹង ខណៈដែលក្មេង និង គ្រួសារអ្នកដេកតាមសំយ៉ាបផ្សារ ជាពិសេសក្រុមជនអាណាថា និង ក្រុមអ្នកធាក់ស៊ីក្លូជាដើម គឺជាមុខសញ្ញា ដែលក្រុមកញ្ញាផ្ដោតទៅចែក។ ក្រុមការងារបន្តទៀតថា អ្នកស្នាក់នៅតាមសំយ៉ាបផ្សារ នឹងត្រូវបានក្រុមការងារស្វះស្វែងចុះចែកចាប់ពីម៉ោង៦ល្ងាចនេះតទៅ ដោយនឹងគ្រោងចែកបាយប្រអប់ ទឹកស៊ីអ៊ីវ ភេសជ្ជៈ ម៉ាស់ និងទឹកអាល់កុល លាងដៃ រហូតដល់អស់។



មក

LEAVE A REPLY

Please enter your comment!
Please enter your name here