ទើបតែធ្វើបុណ្យចប់ នាយិកា Siv Mey Online Shop ទិញគ្រឿងពេជ្រ ម្ដងជិត២០ម៉ឺនដុល្លារតែម្ដង

0

ខុសពីអ្នកមានជីវភាពធូរធារខ្លះ ដែលចូលបង្អួតតែភាពហ៊ឺហារ និង ឡូយឆាយ អ្នកនាង សៀវម៉ី ដែលត្រូវបានគេស្គាល់ថា គឺជាតារាហ្វេសប៊ុកល្បីឈ្មោះ និងជាម្ចាស់ក្រុមហ៊ុន Siv Mey Online Shop មិនត្រឹមតែបង្អួតពីជីវិតជោគជ័យ និង សមត្ថភាពមិនណយក្នុងការរកចំណូលប៉ុណ្ណោះ តែសកម្មក្នុងការបរិច្ចាគជួយដល់សង្គមក៏តារាហ្វេសប៊ុករូបនេះធ្វើដូចភ្លៀងរលឹមផងដែរ។ ជាក់ស្ដែង អ្នកនាងទើបតែត្រូវបានមហាជនសរសើរពីរឿងជួយដល់លោកបេន អ្នកការពារព្រៃឈើ និង មន្ទីរពេទ្យគន្ធបុប្ផា អ្នកនាងក៏ធ្វើអោយគេលាន់មាត់រឿងទិញគ្រឿងពេជ្រម្ដង៤ប្រាំឈុត ជិត២០ម៉ឺនដុល្លារ។ អ្នកគាំទ្រភាគច្រើន មិនរិះគន់ចំពោះការបង្អួតគ្រឿងពេជ្រ នៅក្នុងកាលៈទេសៈដែលមនុស្សភាគច្រើនកំពុងប្រឈមនឹងការធ្លាក់ចំណូលព្រោះជម្ងឺកូវីត១៩នោះទេ ដោយសារតែអ្នកនាងមុនពេលបង្អួតគ្រឿងពេជ្រ ក៏បានបរិច្ចាគប្រាក់ និងធនធានផ្ទាល់ខ្លួនជាហូរហែរ ជួយដល់សង្គម ដែលមានន័យថាចូលចិត្តលះបង់ជួយដល់សង្គម ដោយមិនមែនគ្រាន់តែបង្អួតពីភាពលូយឆាយ និង ជោគជ័យតែម្យ៉ាង។

នៅលើផេក Siv Mey Online Shop អ្នកនាង សៀវម៉ី ដែលជោគជ័យក្នុងមុខជំនួញអនឡាញ បានបង្ហោះយ៉ាងក្ដៅៗ កាលពីល្ងាចថ្ងៃទី២៦ មីនា ឆ្នាំ២០២០ថា “លទ្ធផលទំនេពេក Covid អេីយ នៅផ្ទះហេីយក៏អស់លុយបានដែរ ..! លុយដីគេមិនអោយហេីយត្រូវបង់ថ្លៃពេជ្រ បុប្ផាគន្ធទៀត… សំខាន់ធ្វេីស្អាត លឿនហេីយ យកអោយដល់ផ្ទះទៀត អ្នកណាគេទ្រាំបានអូនអេីយ បងប្អូនអេីយជួយទិញ លេចេមុី ម្នាក់១ ម្នាក់២មកបងប្អូន ប្រម៉ូសិនពិសេស យកលុយទិញពេជ្រ?” អមដោយសំណេរ អ្នកនាង បង្ហោះគ្រឿងពេជ្រជាច្រើនឈុតដែលទើបយកពីហាង និងក្រដាស់ទឹកប្រាក់ ដែលមានតម្លៃរហូតដល់ជាង១៩ម៉ឺនដុល្លារ។ អ្វីដែលកាន់តែពិសេសទៅទៀត គឺអ្នកនាងត្រូវគេកត់សម្គាល់ថា ជាតារាហ្វេសប៊ុកលេងម៉ូដពេជ្រ និងស្រស់ស្អាតស្ទើរគ្រប់ពេលបង្ហាញខ្លួនតែម្ដង ទើបធ្វើអោយតារាហ្វេសប៊ុករូបនេះ មានការចាប់អារម្មណ៍ ក្រោយក្លាយជាអ្នកជំនួញអនឡាញ។

គួរបញ្ជាក់ផងដែរថា អ្នកនាង  សៀវ ម៉ី គឺជាអ្នកលក់ផលិតផលថែររក្សាសម្រស់ដ៏ល្បីមួយរូប នៅលើបណ្ដាញសង្គមហ្វេសប៊ុក ព្រមទាំងទទួលបានប្រជាប្រិយភាពខ្លាំងមិនចាញ់តារាល្បីៗប៉ុន្មាននោះទេ ជាមួយនឹងរូបសម្រស់ដ៏ស្រស់ស្អាតរបស់អ្នកនាង។ អ្នកនាងត្រូវបានអ្នកលេងហ្វេសប៊ុក អោយរស្សនាមថាជាអគ្គនាយកចិត្តធម៌ បន្ទាប់ពីអ្នកនាងចាយលុយបរិច្ចាគជួយសង្គមជាហូរហែរ ដូចជាជួយដល់ជនក្រីក្រ កុមារកំព្រា មន្ទីរពេទ្យគន្ធបុប្ផា និងបរិច្ចាគថវិកាក្នុងសកម្មភាពផ្សេងៗជាដើម។ អ្នកនាងកាន់តែទទួលការសរសើរ នៅពេលជួយទៅលោក Ben ដែលជាអ្នកការពារព្រៃឈឺ ចំនួន២,០០០ដុល្លារ និងបរិច្ចាគជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ចំនួន ៤០,០០០,០០០រៀល មុននេះ។



LEAVE A REPLY

Please enter your comment!
Please enter your name here