តួឯក ជីដូនកាកី លេងមួយក្បាច់ គេរិះគន់កក្រើកហ្វេសប៊ុក

0

ការបង្ហាញវត្តមានរបស់តារាថៃ កញ្ញា ខេតទ្រីយ៉ាអ៊ីលីស បានធ្វើអោយម្នាក់ៗមានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេសក្នុងពេលដែលឃើញតារាខ្មែរសុទ្ធតែល្បីៗបានលើកមុខមាត់សិល្បៈជាតិ ដោយគ្រងឈុតស្អាតៗ បង្អួតសម្រស់ ដែលសូម្បីតែក្រុមការងារតារាថៃក៏ស្ងើចសរសើរពីការរីកចំរើនរបស់សិល្បៈខ្មែរ។ ដោយឡែកតែ តារាសម្ដែងកញ្ញា ស្រីម៉ុច ដែលត្រូវគេស្គាល់ថាជាជីដូនកាកី ស្រាប់តែរងការរិះគន់កក្រើកហ្វេសប៊ុក ដោយសារតែនាងលេងឈុតខោទ្រនាប់ក្នុងជំនួបតារាថៃ ដោយម្នាក់រិះគន់ថានាងបានធ្វើអោយតារាថៃមាក់ងាយក្នុងនាមជាតារាបរទេសមកដល់កម្ពុជា។

នៅលើបណ្ដាញហ្វេសប៊ុក មានការរិះគន់យ៉ាងចាស់ដៃតែមួយជាមួយតារាសម្ដែង អ្នកនាងស្រីម៉ុច ដោយអ្នកលេងហ្វេសប៊ុកភាគច្រើនសម្ដែងការហួសចិត្តដែលនាងបំបាក់មុខសិល្បៈជាតិ ដោយគ្រងឈុតដូចស្លៀកខោទ្រនាប់ ហើយរាំរែកលើឆាកជាមួយតារាថៃ អ្នកនាង ខេតទ្រីយ៉ាអ៊ីលីស ដែលនោះគឺជាឈុតដែលអ្នកនាងក៏មើលឃើញថាទាស់ភ្នែក ក្រោយការចេញបង្ហោះធ្វើអោយ ធ្វើអោ។ បើទោះជាទិដ្ឋភាពនេះ ការរាំរែកជាមួយអ្នកចម្រៀងថៃ ខេតទ្រីយ៉ាអ៊ីងលីស ត្រូវបានគេអះអាងថា ជាកម្មវិធីច្រៀងរាំបិទទ្វារ ដែលមិនមានការអនុញ្ញាតិអោយថតបើកទូលាយ ប៉ុន្តែគេនៅតែមើលឃើញថាតារាសម្ដែងស្រីម៉ុច យកមកចោលកណ្ដាលវាល ក្នុងពេលដែលនាងគឺជាតំណាងតារាខ្មែរ ដែលរមែងអួតថាខ្លួនមានវប្បធម៌រុងរឿងថ្លៃថ្នូរ និងជាម្ចាស់វប្បធម៌របស់ជនជាតិថៃ។

មិនថាតារាសិល្បៈ និងស្រទាប់មហាជន សុទ្ធតែសម្ដែងការរិះគន់ចំពោះនាង ដែលបាត់មុខយូរ តែផ្ទុះឡើងវិញក្នុងសំឡេងពេបជ្រាយ និងបានទាំងរិះគន់ចំពោះអ្នករៀបចំកម្មវិធីនោះផង ដែលចាត់ចែងអោយអ្នកនាង ស្រីម៉ុច តែងឈុតបែបនោះ នៅចំពោះមុខតារាថៃ ដែលមិនខុសពីយកមុខមាត់សិល្បៈខ្មែរ ទៅធ្វើអោយក្រសែភ្នែកបរទេសមើលស្រាល។ យ៉ាងណាមិញ នៅមិនទាន់មានការចេញមុខបកស្រាយពីសាមីខ្លួនគឺអ្នកនាងស្រីម៉ុច និងអ្នករៀបចំកម្មវិធីនៅឡើយទេ បើទោះជាមានការរិះគន់ឡើងចង់ផ្ទុះហ្វេសប៊ុកនាពេលនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here