Rith Omega ត្រូវបុគ្គល២នាក់ឆបោក ១៥ម៉ឺនដុល្លារ

0

អ្នកដឹកនាំសម្ដែង លោក Rith Omega បានទម្លាយមុខមាត់មនុស្ស២នាក់ ដែលទទួលប្រាក់កក់លោករហូតដល់១៥ម៉ឺនដុល្លារដើម្បីកុម្ម៉ង់ម៉ាស់ ប៉ុន្តែហួសថ្ងៃកំណត់បែរជាគ្មានម៉ាស់អោយលោក និងមិនព្រមបង្វិលលុយសង១ជាពីរតាមការព្រៀងព្រៀង។ លោកប្រកាសប្ដឹងអ្នកទាំងពីរ ខណៈដែលការបង្ហោះរបស់លោក ក៏ជាការទម្លាយពីសង្គ្រាមលក់ម៉ាស់ ក្រោយពេលផលិតផលមួយនេះត្រូវប៉ាន់ ឡើងថ្លៃ។

លោក Rith Omega បានប្រកាសនៅលើហ្វេសប៊ុកកាលពីថ្ងៃទី១៦ មីនា ឆ្នាំ២០២០ ថា”សូម​ បងប្រុស​ មុំ​ សុខុម​ និង បងស្រី​ គង់​ ដាលី​ ចូលខ្លួនមកដោះស្រាយជាមួយខ្ញុំ​អោយបងលឿនបំផុតក្នុងថ្ងៃនេះ​ រឺ ថ្ងៃស្អែកជាមួយបញ្ហាលុយកក់​ចំនួន​ 150000$ (១៥ម៉ឺនដុល្លារ) និងក្នុងកុងត្រាគឺគ្មានអីវ៉ាន់​ 1សងនឹង2 = 300000$(៣០ម៉ឺនដុល្លារ)ព្រោះពេលនេះតេទៅក៏មិនលេីក​ ក្រុមហ៊ុនក៏បិទទ្វារ។ បេីមិនដូចនេះទេ​ ខ្ញុំនឹងអោយមេធាវីខ្ញុំរៀបចំចាត់វិធានការទៅតាមផ្លូវច្បាប់​ ព្រោះខ្ញុំទុកពេលអោយយូរដែលហេីយ….

សូមជួយ Share អោយបុគ្គលខាងលេីចូលខ្លួនដោះស្រាយជាមួយខ្ញុំផងនឹងនៅមានអ្នកផ្សេងៗទៀត​ ត្រៀមខ្លួនអោយហេីយទៅ”។

លោក Rith Omega ទម្លាយថានេះជាមូលហេតុដែលធ្វើអោយលោកមានបញ្ហាជំពាក់បំណុលមនុស្សមួយចំនួន ដោយសារតែលោកគ្មានម៉ាស់ដើម្បីលក់តាំងពេលឡើងថ្លៃ ហើយលុយដើមដែលកក់ទិញម៉ាស់ក៏កប់ក្នុងបណ្ដឹង។ នៅមិនទាន់ដឹងថា សាមីខ្លួនទាំង២ដែលជាប់ពីបទឆបោក និង រំលោភលើសេចក្ដីទុកចិត្តរបស់ លោក Rith Omega នឹងឆ្លើយតបបែបណានៅឡើយទេ ក្រោយពីមានការបង្ហោះនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here