ក្រោយចែកម៉ូតូហុងដា PCX យ៉ាងកក្រើកនៅសៀមរាប AD ប្រកាសបន្តចែករង្វាន់ម៉ូតូជូនអ្នកមានសំណាង

0

កាលពីថ្ងៃច័ន្ទទី១៦ កក្កដា ឆ្នាំ២០១៨ ក្រុមហ៊ុន AD (អាដេ) ដែលក្រុមហ៊ុនឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា បានចុះចែករង្វាន់ធំំជូនដល់អតិថិជន ដែលបានពិសារ អាដេក្រឡុក ហើយឈ្នះរង្វាន់ម៉ូតូហុងដាភីស៊ីអិច២០១៨ ពីគម្របដប នៅខេត្តសៀមរាប។ ការផ្ដល់រង្វាន់នេះ គឺបានប្រគល់ជូនដល់អតិថិជនរស់​នៅភូមិដូនអុន ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប ដោយអ្នកត្រូវបានទៅឈ្មោះ អូន កក្កដា អាយុ២៥ឆ្នាំ ភេទស្រី បន្ទាប់ពីអ្នកនាង​បាន​ទិញ អាដេក្រឡុក១យួរពី​ផ្សារ​​ ​ដើម្បីទុកអោយកូនញាំ។ អ្នកនាង​ត្រូវ​បាន​គេ​អះអាងថា​​​​​ ​​គ្រាន់តែបាន​ទិញ​​​​​​មិនទាន់​​បាន​ប៉ុន្មាន​​នាទីផង ក៏ត្រលប់មកវិញ ​​​ដោយសារតែ​អ្នកនាង​បាន​គាស់​​​​​ដបអាដេក្រឡុក​​ ​​​ដបដំបូង​​​ទទួលទាន​​ ហើយ​​​​​​​​​ឃើញ​រូប​ម៉ូតូ​​ហុងដា ភីស៊ីអ៊ិច ឆ្នាំ២០១៨​នៅ​​ក្នុងគំរបដប​។ ក្រៅពីប្រគល់រង្វាន់ម៉ូតូជូនដល់អ្នកឈ្នះ ម្ចាស់តូចដែលជាអ្នកលក់​ផលិតផលអាដេក្រឡុក ឈ្មោះ ហ៊ីម សុខុម អាយុ៣៥ឆ្នាំ ភេទស្រី ក៏ទទួលបានរង្វាន់ចំនួនចំនួន ២លានរៀលផងដែរ ដែលអ្នកស្រីគឺជាអាជីវករនៅផ្សារពួក និងរស់នៅក្នុង​ភូមិពួក ស្រុកពួក ខេត្តសៀមរាប។ ពិធីប្រគល់រង្វាន់នេះ ត្រូវបានធ្វើឡើងយ៉ាងកក្រើកដោយមានអ្នកស្រុកអ្នកភូមិផ្ដោតការចាប់អារម្មណ៍ និង​សាទរយ៉ាងខ្លាំង ជាពិសេសអ្នករស់នៅក្នុង​តំបន់ដែលទទួលបានរង្វាន់ នៅខេត្តសៀមរាប។ រង្វាន់ម៉ូតូនេះ មិនមែនជាលើកទី១នោះទេ ដោយសារតែ​ពេលកន្លងមក​​​ក្រុមហ៊ុន​អាដេ ក៏បាន​ប្រគល់​​រង្វាន់ម៉ូតូ​​​​​តម្លៃ​​ខ្ពស់​បែបនេះ ជូនដល់អតិថិជន​ផងដែរនៅ​ក្នុងកម្មវិធី​តន្ត្រីបន្តផ្ទាល់ របស់​​ទូរទស្សន៍​អាស៊ីអាគ្នេយ៍។

​ក្នុងដំណើរទៅប្រគល់រង្វាន់ម៉ូតូមួយគ្រឿងដែលមានតម្លៃជិត៤ពាន់ដុល្លារនេះ ក្រុមហ៊ុន អាដេ ក៏ឆៀងទៅសាលាបឋមសិក្សាចំបក់ហែ ដើម្បីធ្វើសកម្មភាពសប្បុរសធម៌ផងដែរ ដោយផ្ដល់ជា​​​អំណោយធុងសំរាមជាច្រើនធុង​ សៀវភៅសិក្សា ប៊ិច និងផលិតផលអាដេក្រឡុក មួយចំនួន ជូនដល់សាលា ជូនដល់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សជាង៤០០នាក់ ខណៈដែលក្រុមហ៊ុនអាដេ ក៏បានប្រគល់រង្វាន់កង់មួយគ្រឿងបន្ថែមទៀត ជូនដល់ពូកែប្រចាំសាលាក្នុងឱកាសនោះ។

​លោក សរ បូរ៉ា តំណាងក្រុមហ៊ុន AD ក្រឡុក បានបញ្ជាក់ថា ក្រុមហ៊ុននឹងបន្តផ្ដល់សំណាងម៉ូតូហុងដាភីស៊ីអ៊ិច និងរង្វាន់ជាច្រើនទៀតនៅក្នុងគម្របដបរបស់ផលិតផល​អាដេ​​ ដោយលោកបញ្ជាក់ថា គ្រាន់តែ​​​ពិសារ​​​ផលិតផលអាដេក្រឡុក ហើយពិនិត្យមើល​គំរប​ដប នឹង​ឃើញ​​​​រង្វាន់ម៉ូតូច្រើនគ្រឿង ព្រមទាំង​រង្វាន់ជាច្រើនទៀត​​ បង្កប់នៅក្នុងគម្របដប។ លោកស្នើអោយអតិថិជនបន្តទទួល និងផ្ទៀងមើលរង្វាន់នៅក្នុងគម្របដប​គ្រប់​ពេលទទួល​ទានអាដេក្រឡុក ដើម្បីរក​មើល​រង្វាន់ធំគឺម៉ូតូភីស៊ីអ៊ិចពីក្រុមហ៊ុនដែល ក្រុម​ហ៊ុន​​បន្តផ្ដល់​ជូន។

គួរបញ្ជាក់ថាក្រុមហ៊ុន AD គឺជាក្រុមហ៊ុនធំមួយនៅកម្ពុជា ដែលទទូលបានការគាំទ្រពីអតិថិជនជាយូរឆ្នាំមកហើយ។ ក្រុមហ៊ុន មានភេសជ្ជៈជាច្រើនប្រភេទកំពុងចែកចាយនៅលើទីផ្សារកម្ពុជា ដូចជា ADក្រឡុក, តែAD, ភេសជ្ជៈប៉ូវកម្លាំងAD, ទឹកដោះគោAD និងAD ទំពាំងបាយជូរចាហួយដូង រសជាតិថ្មី៕

LEAVE A REPLY

Please enter your comment!
Please enter your name here