កាលពីថ្ងៃច័ន្ទទី១៦ កក្កដា ឆ្នាំ២០១៨ ក្រុមហ៊ុន AD (អាដេ) ដែលក្រុមហ៊ុនឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា បានចុះចែករង្វាន់ធំំជូនដល់អតិថិជន ដែលបានពិសារ អាដេក្រឡុក ហើយឈ្នះរង្វាន់ម៉ូតូហុងដាភីស៊ីអិច២០១៨ ពីគម្របដប នៅខេត្តសៀមរាប។ ការផ្ដល់រង្វាន់នេះ គឺបានប្រគល់ជូនដល់អតិថិជនរស់នៅភូមិដូនអុន ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប ដោយអ្នកត្រូវបានទៅឈ្មោះ អូន កក្កដា អាយុ២៥ឆ្នាំ ភេទស្រី បន្ទាប់ពីអ្នកនាងបានទិញ អាដេក្រឡុក១យួរពីផ្សារ ដើម្បីទុកអោយកូនញាំ។ អ្នកនាងត្រូវបានគេអះអាងថា គ្រាន់តែបានទិញមិនទាន់បានប៉ុន្មាននាទីផង ក៏ត្រលប់មកវិញ ដោយសារតែអ្នកនាងបានគាស់ដបអាដេក្រឡុក ដបដំបូងទទួលទាន ហើយឃើញរូបម៉ូតូហុងដា ភីស៊ីអ៊ិច ឆ្នាំ២០១៨នៅក្នុងគំរបដប។ ក្រៅពីប្រគល់រង្វាន់ម៉ូតូជូនដល់អ្នកឈ្នះ ម្ចាស់តូចដែលជាអ្នកលក់ផលិតផលអាដេក្រឡុក ឈ្មោះ ហ៊ីម សុខុម អាយុ៣៥ឆ្នាំ ភេទស្រី ក៏ទទួលបានរង្វាន់ចំនួនចំនួន ២លានរៀលផងដែរ ដែលអ្នកស្រីគឺជាអាជីវករនៅផ្សារពួក និងរស់នៅក្នុងភូមិពួក ស្រុកពួក ខេត្តសៀមរាប។ ពិធីប្រគល់រង្វាន់នេះ ត្រូវបានធ្វើឡើងយ៉ាងកក្រើកដោយមានអ្នកស្រុកអ្នកភូមិផ្ដោតការចាប់អារម្មណ៍ និងសាទរយ៉ាងខ្លាំង ជាពិសេសអ្នករស់នៅក្នុងតំបន់ដែលទទួលបានរង្វាន់ នៅខេត្តសៀមរាប។ រង្វាន់ម៉ូតូនេះ មិនមែនជាលើកទី១នោះទេ ដោយសារតែពេលកន្លងមកក្រុមហ៊ុនអាដេ ក៏បានប្រគល់រង្វាន់ម៉ូតូតម្លៃខ្ពស់បែបនេះ ជូនដល់អតិថិជនផងដែរនៅក្នុងកម្មវិធីតន្ត្រីបន្តផ្ទាល់ របស់ទូរទស្សន៍អាស៊ីអាគ្នេយ៍។
ក្នុងដំណើរទៅប្រគល់រង្វាន់ម៉ូតូមួយគ្រឿងដែលមានតម្លៃជិត៤ពាន់ដុល្លារនេះ ក្រុមហ៊ុន អាដេ ក៏ឆៀងទៅសាលាបឋមសិក្សាចំបក់ហែ ដើម្បីធ្វើសកម្មភាពសប្បុរសធម៌ផងដែរ ដោយផ្ដល់ជាអំណោយធុងសំរាមជាច្រើនធុង សៀវភៅសិក្សា ប៊ិច និងផលិតផលអាដេក្រឡុក មួយចំនួន ជូនដល់សាលា ជូនដល់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សជាង៤០០នាក់ ខណៈដែលក្រុមហ៊ុនអាដេ ក៏បានប្រគល់រង្វាន់កង់មួយគ្រឿងបន្ថែមទៀត ជូនដល់ពូកែប្រចាំសាលាក្នុងឱកាសនោះ។
លោក សរ បូរ៉ា តំណាងក្រុមហ៊ុន AD ក្រឡុក បានបញ្ជាក់ថា ក្រុមហ៊ុននឹងបន្តផ្ដល់សំណាងម៉ូតូហុងដាភីស៊ីអ៊ិច និងរង្វាន់ជាច្រើនទៀតនៅក្នុងគម្របដបរបស់ផលិតផលអាដេ ដោយលោកបញ្ជាក់ថា គ្រាន់តែពិសារផលិតផលអាដេក្រឡុក ហើយពិនិត្យមើលគំរបដប នឹងឃើញរង្វាន់ម៉ូតូច្រើនគ្រឿង ព្រមទាំងរង្វាន់ជាច្រើនទៀត បង្កប់នៅក្នុងគម្របដប។ លោកស្នើអោយអតិថិជនបន្តទទួល និងផ្ទៀងមើលរង្វាន់នៅក្នុងគម្របដបគ្រប់ពេលទទួលទានអាដេក្រឡុក ដើម្បីរកមើលរង្វាន់ធំគឺម៉ូតូភីស៊ីអ៊ិចពីក្រុមហ៊ុនដែល ក្រុមហ៊ុនបន្តផ្ដល់ជូន។
គួរបញ្ជាក់ថាក្រុមហ៊ុន AD គឺជាក្រុមហ៊ុនធំមួយនៅកម្ពុជា ដែលទទូលបានការគាំទ្រពីអតិថិជនជាយូរឆ្នាំមកហើយ។ ក្រុមហ៊ុន មានភេសជ្ជៈជាច្រើនប្រភេទកំពុងចែកចាយនៅលើទីផ្សារកម្ពុជា ដូចជា ADក្រឡុក, តែAD, ភេសជ្ជៈប៉ូវកម្លាំងAD, ទឹកដោះគោAD និងAD ទំពាំងបាយជូរចាហួយដូង រសជាតិថ្មី៕