តារាចម្រៀង ប៊ូ សុនីតា អំពាវនាវ អោយជួយតន្ត្រីករជនពិការមួយរូប

0

កាលពីថ្ងៃទី១៥ មីនា ឆ្នាំ២០២០ តារាចម្រៀង កញ្ញា ប៊ូសុនីតា បានដឹកនាំប្អូនៗដែលមានទឹកចិត្តសប្បុរសធម៌មួយចំនួនយកអំណោយជាទឹកប្រាក់ ដែលកញ្ញាគៀរគរបាន យកទៅជួយដល់តន្ត្រីករជាជនពិការមួយរូប ដែលរស់នៅផ្ទះជួលចូលគ្នាជាមួយ២គ្រួសារផ្សេងទៀត នៅម្ដុំផ្សារដើមថ្កូវ ដែលទើបតែចោរឆក់ទូរស័ព្ទ និងមានជីវភាពខ្វះខាត។ កញ្ញា ក៏បានអំពាវនាវអោយមានការជួយដល់តន្ត្រីករជាជនពិការរូបនេះផងដែរ ដោយនាងរៀបរាប់ថា លោកមានជីវិតគួរអោយអាណិត។

កញ្ញា ប៊ូ សុនីតា បានថ្លែងប្រាប់”ផ្ទះតារា”ថា កញ្ញាបានរួមការងារជាមួយលោក ជិន សុបិន្ត ដែលជាអ្នកលេងអកជំនាញ និងពិការជើងតាំងពីអាយុ២ឆ្នាំ នៅក្នុងភោជនីយដ្ឋានមួយ ដែលនាងច្រៀងប្រចាំនៅជិតផ្សារបឹងកេងកង។ នាងថាលោកគឺមិនខុសពីបងប្អូននោះទេ ដោយនាងមានការអាណិតអាសូរចំពោះលោកយ៉ាងខ្លាំង ដែលលោកពិការជើងដើរមិនរួចហើយ តែបែរជាមានគ្រោះរអិលអ្នកបីបណ្ដាលអោយធ្លាក់លោកបាក់ឆ្អឹងត្រកៀក កាលពីមួយរយៈមុនទៀត ទើបធ្វើអោយលោកមិនអាចលេងភ្លេងប្រចាំហាងជិតមួយឆ្នាំ។ កញ្ញាថា លោកទើបតែបានធូរបន្តិច និងអាចទទួលលេងអកបានឡើងវិញកាលពីជា២ខែមុនប៉ុណ្ណោះ ប៉ុន្តែក៏ជាក្នុងស្ថានភាពកន្លែងដែលធ្លាប់អោយលេងចាស់មិនទទួល ហើយយូរៗម្ដង បានទទួលលេងតែម្ដង ក្នុងកម្រៃ៦ម៉ឺនរៀល។ អ្វីដែលនាងរន្ធត់ចិត្តទៅទៀត គឺមុននេះប៉ុន្មានថ្ងៃ លោកត្រូវចោរឆក់ទូរស័ព្ទចាស់ប្រើប្រចថ្ងៃសម្រាប់ទាក់ទងលើផាស្អាប់ ទៅទៀត ទើបនាងខ្លោចចិត្ត ហើយប្រកាសរ៉ៃលុយជួយលោកបានចំនួនជាង២០០ ដើម្បីអោយលោកដោះទ័ល ដល់ផ្ទះ កាលពីថ្ងៃទី១៥ មីនា ឆ្នាំ២០២០ អមដោយមី ត្រីខ និង ទឹកត្រីជាដើម។ នាងទទូចអោយជួយដល់តន្ត្រីកររូបនេះ ដោយអះអាងថាលោកមានទឹកដៃលេងដៃអកល្អណាស់ ប៉ុន្តែកន្លែងភាគច្រើនមានការរើសអើង។

លោក ជិន សុបិន្ត បញ្ជាក់ថា លោកតស៊ូណាស់ មិនចង់លើកដៃសំពះសុំលុយគេដូចសុំទៀនទេ ទើបខំតស៊ូហាត់អកចេះស្ទាត់តាំងពីក្មេង តែមុខរបរនេះ បានត្រឹមតែទទួលយកបានគាំទ្រពីមនុស្សភាគតិចប៉ុណ្ណោះ ដោយសារតែលោកមានសភាពស្វិត និងពិការជើង។ លោកថាឱកាសបានលេងម្ដងៗ គឺម្ចាស់ភ្លេងតម្រូវអោយចូលតាមច្រកក្រោយ ដោយក្នុងថ្ងៃខ្លះ បើមានម្ចាស់ពិធីបានឃើញ គឺគេសុខចិត្តថែមលុយអោយយកអ្នកផ្សេងផង ទើបម្ចាស់ភ្លេងមួយចំនួនបើទោះជាអាណិតលោក ក៏ពិបាកទទួល។ លោកស្មើកុំអោយមានការរើសអើងដល់លោក និងផ្ដល់ឱកាសការងារដល់លោក ដោយសារតែតាំងពីជាពីរបួសបាក់ត្រកៀក លោកទទួលបានការអាណិតអោយលេងភ្លេងបានតែ៣ទៅ៤ដងប៉ុណ្ណោះក្នុងមួយខែ ដែលធ្វើអោយលោកប្រឈមនឹងការខ្វះខាត ក្នុងពេលដែលលោកក៏មានកូន មានម្ដាយត្រូវចិញ្ចឹម ហើយភរិយាក៏គ្រាន់តែរស់ដោយស៊ីឈ្នួលកាច់បាយសី ដែលបានកម្រៃតិច។

LEAVE A REPLY

Please enter your comment!
Please enter your name here