មិនមែនកូវីតតែម្យ៉ាងទេ ការពិតគឺចឹងសោះ ដែលសិល្បករ បាត់មុខច្រើន ក្នុងកម្មវិធីថតអបអរចូលឆ្នាំមុននេះ

0

ខណៈដែលមានការយល់ថា ការខ្លាចរអារនៃជម្ងឺកូរ៉ូណា ឬ បណ្ដាលមកពីសិល្បករល្បីៗជាប់រវល់ ទើបគេកត់សម្គាល់ថា សកម្មភាពថតអបអរចូលឆ្នាំបស់សមាគមទូរទស្សន៍កម្ពុជា កាលពីថ្ងៃទី១០ មីនា ឆ្នាំ២០២០ អវត្តមានតារាចម្រៀង និងតារាសម្ដែងល្បីៗច្រើន។ ប៉ុន្តែការកត់សម្គាល់ឃើញមួយ គឺអាចមានមូលហេតុផ្សេងពីនេះ ដែលនេះមិនមែនជាបញ្ហាទើបនឹងឮឡើយ។

កម្មវិធីដែលបានថត នៅក្នុងទូរទស្សន៍បាយ័នស្ទឹងមានជ័យនេះ តារាថ្មីៗលំដាប់យុវ័យប្រចាំផលិតកម្ម បង្ហាញមុខតិចមែនទែន។ យ៉ាងណាមិញ វត្តមានតារានៅតែមានចំនួនច្រើន បើទោះជាភាគច្រើនគឺជាតារាក្លិប និង ជាយុវជឲនស្ម័គ្រចិត្ត។ តែគេនៅតែឃើញ តារាដែលចូលរួមខ្លះគឺមិនបានឡើងច្រៀង ដោយត្រូវតារាដែលអន់ចិត្តលើកឡើងថា រៀបចំលើកមុខតែតួខ្សែរយៈ ឬ អ្នកមានមុខខ្លាំង។ ប្រភពពីតារាដែលអនចិត្តថ្លែងថា ដោយសារតែកម្មវិធីនេះ លើកតែមុខមាត់តារាល្បី និងរៀបចំតែតារាជាខ្សែទុយោអោយបានច្រៀង និង អោយឈររចំកន្លែងកាមេរ៉ាចាប់មុខនេះហើយ ទើបតារាមួយចំនួនលែងចង់ជួយ ខណៈដែលតារាល្បីៗ ក៏មិនសូចចង់ចំណាយពេលព្រោះអាងថាខ្លួនល្បីហើយ។ តារាល្បីមធ្យមៗដែលខ្វះខ្សែរយៈជាមួយអ្នកមានឥទ្ធិពលក្នុងកម្មវិធីនេះមិនតិចទេ នៅតែយល់ថាហេតុផលការផ្ទុះឡើងនៃជំងឺកូវីត១៩ មិនមែនជាហេតុផលតារាល្បីៗបាត់មុខទេ តែបណ្ដាលមកពីការលើកមុខតួអោយគ្នាមានមុខ នៅតែមិនស្មើភាពចំពោះតារាដែលខំលះបង់ពេលវេលាទៅជួយ ទើបតារាភាគច្រើនចាប់ផ្ដើមបាត់មុខ។

កម្មវិធីនេះ សម្រាប់តារាល្បីៗ គឺបង្ហាញខ្លួនដូចអំពិលអំពែក ផ្ទុយទៅវិញតារារះថ្មី គឺនៅត្រាំត្រែង ប៉ុន្តែតារាទាំងនោះ ហាក់ត្រូវបានគេរៀបចំអោយតែឃើញច្រើនៗក្នុងពិធី ដោយមិនមានការរៀបចំកំណត់អោយឆ្លាស់គ្នាឈរលើឆាក ឬ នៅកន្លែងដែលជិតតួល្បីៗ ដើម្បីអោយគ្មានបានចេញមុខនោះទេ ដែលមាននៃថាអ្នកល្បីនៅតែផ្ដុំជាមួយអ្នកល្បី ហើយអ្នកមិនល្បីក៏បានត្រឹមតែកំដរឆាក។ យ៉ាងណាមិញ អ្នករៀបចំកម្មវិធីបានលើកឡើងថា នេះជាកម្មវិធីពិបាករៀបចំ ជាពិសេសក្នុងពេលតារាមានមុខខ្លះ ដណ្ដើមគ្នាឡើងឆាក និងឈរចំប្លង់ល្អៗអស់ហើយ បើស្នើអោយតារាផ្សេងឈរម្ដង ដើម្បីចែកគ្នាមានមុខ គឺពិតជាតារាទាំងនោះអន់ចិត្ត ទើបអ្នករៀបចំបានត្រឹមតែចាត់ចែងអោយរាំអោយបានល្អ ចំណែករឿងលើកមុខតួអោយឆ្លាស់គ្នាលើកឆាកអីជាដើម គឺមិនអាច។ អ្នករៀបចំកម្មវិធីនៅតែអះអាងថាកម្មវិធីថតចូលឆ្នាំមុននេះ មានតារាចូលរួមកុះករ ដោយតារាល្បីគឺមិនសូវមកចូលរួមច្រើនបែបនេះស្រាប់ហើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here