អ្នកដឹកនាំសម្ដែង ប៊ុន រតនា ហៅ សេម និង តារាសម្ដែង អ៊ីឈី ទទួលបានដំណក់ឈាមកូនស្រី ក្រោយមុខរបរលក់ឡានកាក់កប

0

បន្ទាប់ពីជោគជ័យក្នុងមុខរបរបើកហ្គារ៉ាសឡាន លោក ប៊ុន រតនា ហៅ សេម ដែលត្រូវគេស្គាល់ថាជាអ្នកដឹកនាំសម្ដែងបទ”ពុកខ្ញុំជាប៉លីសចរាចរ” ដ៏ល្បីល្បាញ បានធ្វើអោយអ្នកគាំទ្រលោករំភើបជំនួស បន្ទាប់ពីលោកប្រកាសថា ភរិយារបស់លោក ដែលជាតារាសម្ដែងមួយរូបដែរ គឺអ្នកនាង អុីឈី ទើបតែសម្រាលកូនស្រី។ នេះជាដំណក់របស់លោកភរិយា បន្ទាប់ពីលោកចាប់ដៃតារាសម្ដែង អ៊ីឈី បោះជំហានធ្វើជាគូស្នេហ៍ និង បានបើកអាជីពលក់ឡានយ៉ាងហ៊ឹកហ៊ាក់។

លោក ប៊ុន រតនាសេម បានថ្លែងជាមួយ​អារម្មណ៍​សប្បាយ​រីករាយ​នៅពេល​បាន​ក្លាយ​ជា​ឪពុក​របស់ក្មេងថា «ស្វាគមន៍អូន បូតា??‍?‍? ថ្ងៃ09 ខែមិនា ឆ្នាំ2020 មួយប៉ព្រិចភ្នែកសោះយើងមានគ្រួសារតូចមួយហើយ សូមទេវតាតាមថែរក្សារកូនឱ្យមានសុខភាពល្អ ប្រាជ្ញាវាងវៃ ជាកូនល្អ ចៅល្អ ក្មួយល្អ និងជាពលរដ្ឋល្អក្នុងសង្គមជាតិយើង
?សូមអរគុណពុកម៉ែបងប្អូន កូនក្មួយទាំងអស់ដែលជូនពរអូន?»។ ការបង្ហោះរបស់លោក ត្រូវគេឃើញសិល្បករ និងមហាជនជាច្រើនបន្លឺពាក្យអបអរសាទរ ខណៈដែលលោកប្រកាសថា ដំណក់ឈាមកូនស្រីរបស់ គឺកើតចំឆ្នាំជ្រូកមាស ដែលជាឆ្នាំហុងស៊ុយត្រូវយីអ៊ុនជាមួយលោក។ នៅលើហ្វេសប៊ុករបស់លោក ក៏បង្ហាញជាហូរហែរនូវស្នាមញញឹម និង មោទនភាពចំពោះវត្តមានកូនស្រីនៅក្នុងជីវិតនេះផងដែរ។ ដូច្នេះហើយទើបម្នាក់ៗលាន់មាត់សរសើរថាលោក គឺជាផលិតករដែលកំពុងជោគជ័យទាំងការងារ ស្នេហា និង មុខជំនួញព្រមគ្នា ក្រោយពីសាងឈ្មោះល្បីល្បាញក្នុងអាជីពជាអ្នកដឹកនាំសម្ដែង នៅផលិតកម្មថោនកន្លងមក។

LEAVE A REPLY

Please enter your comment!
Please enter your name here