ឡុង សុខហៀង កាត់បន្ថយសិល្បៈ ក្រោយក្លាយជាតារាចម្រៀង

0

ខុសពីរយៈមុន ដែលតារាសម្ដែង លោក ឡុង សុខហៀង ទទួលថតមិនសូវលោះពេល ដោយបានប្រើពេលដឹកនាំតារាសម្ដែងថ្មីៗ អោយសកម្មក្នុងការសម្ដែងផង នៅក្នុងរយៈពេលនេះ គេកត់សម្គាល់ថា លោកផ្ដើមរយាល ហើយងាកមកសកម្មតែអាជីពចម្រៀងវិញម្ដង។ លោកត្រូវគេឃើញបញ្ចេញបទថ្មីជាបន្តបន្ទាប់ នៅក្នុងផលិតកម្មក្លាសិក ក្រោយពីកុងត្រាជាអ្នកចម្រៀងនោះផង។

លោក ឡុង សុខហៀង ក្នុងមួយរយៈពេលចុងក្រោយ លោកស្ទើរតែចោលអាជីពសម្ដែង ដោយសកម្មភាពចូលរួមក្នុងសកម្មភាពសប្បុរសធម៌ក៏មិនសូវនោះដែរ ដោយសារតែលោករវល់តែរឿងការងារផ្ទាល់ខ្លួន និង ការងារអាជីពចម្រៀងរបស់ផលិតកម្មក្លាសុិក។ លោកថាភាគច្រើនទទួលថតអោយតែផលិតកម្មដែលលោកកុងត្រាប៉ុណ្ណោះ ចំណែកការសម្ដែងទូទៅដូចមុន គឺមិនសូវទេ ដោយបញ្ជូនអោយក្មេងៗក្នុងក្លិបទៅសម្ដែង។ ហេតុផលដែលលោកកាត់បន្ថយគឺដោយសារតែលោកពង្រឹងអាជីពចម្រៀង អោយឈានឡើង បន្ទាប់ពីប្រឡូកការសម្ដែងយូរឆ្នាំមកហើយ មិនសូវជោគជ័យ។ លោកថាខ្លួនគ្រាន់តែប្រឡូកអាជីពចម្រៀងបំពេញក្ដីស្រម៉ៃប៉ុណ្ណោះ ប៉ុន្តែក្រោយពេលជោគជ័យ ក៏មានកម្លាំងជំរុញ។

ជាក់ស្ដែងក្រោយពីលោកចេញបទ”ជូនអូនទៅលេងស្រុក”ជាមួយតារាចម្រៀងរួមទ្រនំ អ្នកនាង សម្រេច សន្យា គឺមានឱកាសឡើងឆាកច្រើន។ លោកទើបតែបញ្ចេញ២បទបន្ថែមទៀត គឺបទ “ព្រៃវែងដួងចិត្ត” និងបទ “ប្រពន្ធល្អបងអើយ” ដោយបទទាំងពីរគ្រោងនឹងចេញ MV ឆាប់ៗ។ លោកថាអាជីពចម្រៀង កាន់តែធ្វើអោយលោកមានមុខមាត់ខុសពីមុន ទើបលោកចាប់ផ្ដើមនឿយណាយការសម្ដែងដែលមិនសំខាន់ៗ ហើយងាកមកពង្រឹង និងលេងស្ទីលអោយទាក់ភ្នែក ក្នុងអាជីពចម្រៀង ជាជំនួស។

LEAVE A REPLY

Please enter your comment!
Please enter your name here