«ម៉ែរួយ» លូកដៃសាងសង់សាលាមួយខ្នង នៅខេត្តក្រចេះ

0

ទីបំផុតក្ដីសង្ឃឹមរបស់សិស្សរស់នៅតំបន់ឆ្ងាយមួយកន្លែងលេចចេញក្ដីសង្ឃឹមហើយ បន្ទាប់ពីត្រូវបានអ្នកមានទឹកចិត្តមនុស្សធម៌មួយរូប បានរួមសហការគ្នាជាមួយសប្បុរសជនជួយរហូតបានទុនសាងសង់។ នេះជាកាយវិការដ៏ ប្រពៃមួយ របស់«មែរួយ» ដែលបានជួយបុគ្គលជាច្រើនដែលបានបាក់ទឹកចិត្ត អោយចេះងើបឡើងវិញពីក្តីសង្ឃឹមថ្មី។

ខណៈពេលដែលកំពុងផ្ទុះខ្លាំងនិងមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលេីឡាយផ្ទាល់បណ្តាញសង្គមហ្វេសប៊ុក​ ប្រធានបទ «ជិវិត​ស្តុកស្តម្ភ​លាហេីយបំណុល​ » បង្រៀន​ដោយ «ម៉ែរួយ​ »រាជនី​ច្បាប់ចក្រវាល​ Law of Universe បានបង្រៀនមនុស្សអោយចេះពីវិធីច្បាស់លាស់ក្នុងការដោះបំណុលនិងពង្រឹងផ្លូវចិត្តមនុស្សអោយគេចផុតពីជំងឺបាក់ទឹកចិត្ត​ ។
ភាពទន់ខ្សោយអោយក្រោកឈរឡេីងតស៊ូជំនះរាល់ឧបសគ្កដែលកេីតមានឡេីងក្នុងជិវិត។ មិនត្រឹមតែមានចិត្តបុណ្យជួយបង្រៀន ដល់អ្នកបាក់ទឹកចិត្តប៉ុណ្ណោះទេ ពេល​នេះសាលារៀនមួយខ្នង តម្លៃ60000ដុល្លា​រ បានមកពីការបង្រៀនពិសេស​តាម Online បូកបន្ថែមថវិការផ្ទាល់ខ្លួន​ចំនួន​សរុប60000ដុល្លារ​ សម្រេចបរិច្ចាកសាងសង់សាលារៀនមួយខ្នងធំ​ មានទីតាំងនៅភូមិ​កាបី​ ឃុំក្រញូងសែនជ័យ​ ស្រុក​ស្នួល​ ខេត្ត​ក្រចេះ​។ ដោយ​សារតែសាលារៀនចាស់មានសភាពទ្រុដទ្រោមខ្លាំង​ ពេលភ្លៀងរឺក្តៅក្មេងៗរៀនមិនកេីត​ ទេីប «មែរួយ» សម្រេចចិត្តជួយតែម្តង​ មិ​នយូរទៀតទេក្មេងៗនិងមានសាលារៀនថ្មីរៀនឆាប់ៗ។

ដោយសារតែផលិតផលមានគុណភាពល្អពិតៗ ដោយអ្នកដឹកនាំក្រុមហ៊ុនមានសមត្ថភាពទើបធ្វើឲ្យក្រុមហ៊ុនមានការរីកចម្រើនឆាប់រហ័សយ៉ាងនេះ។ ហើយអ្វីដែលប្រិយមិត្តកាន់តែចាប់អារម្មណ៍ទៅលើ Rouy Infinity Co.,Ltd បន្ថែមទៀតនោះគឺសម្រស់ របស់ Rouy Infinity Co.,Ltd ដែលអ្នកលេងហ្វេសប៊ុកនិយមហៅថា ម៉ែរួយៗ ពិតជាស្រស់ស្អាតនឹងមើលទៅគួរឲ្យស្រលាញ់មែនទែន។

ហើយមកទល់និងពេលនេះសាលារៀន ដែលខាងម៉ែរួយ ដែលជា CEO របស់ក្រុមហ៊ុនរួយអ៊ិនហ្វីនិធី (Rouy Infinity Co,Ltd បានលេចចេញជារូបរាងនិងផ្លែផ្កាហើយ។ នៅក្នុងនោះដែរគណនីហ្វេសប៊ុកឈ្មោះ Panha HD ដែលគេស្គាល់ថាជាតំណាងចែកចាយលក់ផលិតផលរបស់ក្រុមហ៊ុនរួយ ក៏បានសរសរសារបង្ហោះថា៖បងប្អូនតំណាងចែកចាយក្រុមហ៊ុនរបស់ម៉ែរួយទាំងអស់នេះជាសាលារបស់ម៉ែរួយដែកំពុងតែសាងសង់នៅ ភូមិក្រញូងសែនជ័យ ឃុំក្រញូងសែនជ័យ ស្រុកស្នួលខេត្តក្រចេះ ដែលជាអំណោយដ៏ថ្លៃថ្លាដោយទឹកចិត្តដ៏ល្អបរិសុទ្ធរបស់អ្នកម្ដាយដេីម្បីអោយក្មេងៗបានរៀននៅសាលាល្អនិងអោយក្មេងក្លាយជាពលរដ្ធល្អនៅក្នុងសង្គមទៅថ្ងៃមុខ។ ដេីម្បីជួយប្រទេស យេីងអោយកាន់តែរីកចំរេីនតទៅមុខទៀត ក្នុងនាមនាងខ្ញុំដែលជាប្រជាពលរដ្ធម្នាក់ រួមទាំងប្រជាជននិងកូនសិស្សរួមទាំងលោកគ្រូអ្នកគ្រូនៅទីនេះសូមថ្លែងអំណគុណយ៉ាងជ្រាលជ្រៅ និងដឹងគុណនៅទឹកចិត្តល្អដ៏ធំធេង របស់អ្នកម៉ែរួយ ហេីយក៏សូមជូនពរអោយអ្នកម្ដាយមានសុខភាពល្អរឹងមាំ ដើម្បីដឹកនាំកូនៗនិងអោយក្រុមហ៊ុន របស់អ្នកម៉ែរីកចំរេីនតកូនចៅនិងមាន តំណាងចែកចាយរាប់លាននាក់។

LEAVE A REPLY

Please enter your comment!
Please enter your name here