ឈួន សុវណ្ណឆៃ ប្រែប្រួលប្លែក

0

ការបង្ហាញខ្លួនរបស់អ្នកនាង ឈួន សុវណ្ណឆៃ កាលពីថ្ងៃទី២៣ កក្កដា ក្នុងជំនួបជាមួយតារាថៃ អ្នកនាង ខេតទ្រីយ៉ាអ៊ីងលីស (katreeya English) ដែលត្រូវគេស្គាល់ថាជាតួឯកក្នុងរឿង«ស្រីតូចចង្កៀងកែវ» ត្រូវបានគេកត់សម្គាល់យ៉ាងខ្លាំងថាអ្នកនាងប្រែប្រួលខ្លាំង។ ក្រៅពីភាពហ៊ឹហារ និងភាពលូយឆាយ អ្នកនាងត្រូវគេសម្គាល់ឃើញថាមានរូបសម្រស់ក្មេងវ័យ សាច់ឈាមភ្លឺថ្លា និងមានដើមទ្រូងមូលក្លំ ដែលហាក់ដូចជាទើបមកកែកុនថ្មី។

អ្នកនាង ឈួន សុវណ្ណឆៃ ច្រានចោលទាំំងស្រុងថាការប្រែប្រួលផ្នែករូបសម្រស់ ជាពិសេសគឺដើមទ្រូង អ្នកនាងមិនបានវះកាត់នោះទេ ប៉ុន្តែបណ្ដាលមកពីអ្នកនាងបានហាត់ប្រាណលើកសាច់ដុំជាប្រចាំ ទើបទទួលលទ្ធផលបែបនោះ។ អ្នកនាងថាខ្លួនបានកែតែច្រមុះជាមួយវេជ្ជបណ្ឌិត្យជំនាញប៉ុណ្ណោះ ចំណែកបញ្ហាបូមខ្លាញ់សម្រករាង និងការវះកាត់ដើមទ្រូង គឺមិនហ៊ាននោះទេ បើទោះជានារីស្រស់ស្អាតគ្រប់រូប គេប្រើបច្ចេកទេសបែបនេះដើម្បីបានស្អាតពេញលក្ខណៈ។ អ្នកនាងខ្លួនអនុវត្តន៍ហាត់ប្រាណជាមួយជាអ្នកជំនាញ ដើម្បីអោយរាងប្រែប្រួល និងមានដើមទ្រូងស្អាត ទើបការតែងខ្លួនរបស់អ្នកនាងក្នុងពេលបង្ហាញខ្លួននោះ មានការយល់ថាអ្នកនាងប្រែប្រួល ដោយខ្លះចោទថាអ្នកនាងទើបមកពីវះកាត់កែកុនដើមទ្រូងជាដើម។ អ្នកនាងបង្ហើបថាមិនមានអ្វីល្អជាងក្រៅពីការហាត់ប្រាណនោះទេ ទើបអ្នកនាងចំណាយពេលរាល់ថ្ងៃហាត់ប្រាណ ហើយអ្នកនាងរំពឹងថារូបរាងនឹងកាន់តែប្រែប្រួលថែមទៀត នៅពេលអ្នកនាងហាត់ប្រាណបានជាប់លាប់។

​អ្នកនាង ឈួន សុវណ្ណឆៃ បានគ្រងឈុតភ្លឺភ្លេកពណ៌ទឹកប៊ិច មើលទៅទាក់ទាញខ្លាំងណាស់ ខណៈដែលរូបសម្រស់របស់អ្នកនាង ក៏ស្អាតត្រូវនឹងឈុតដែលបានគ្រងនោះទៅទៀត ដែលធ្វើអោយអ្នកនាងមិនអន់ក្នុងចំណោមតារាស្អាតៗ នៅក្នុងពិធី។ អ្នកនាងថាមួយឈុតដែលខ្លួនបានស្លៀកមានតម្លៃមិនអន់នោះទេ អ៊ីចឹងហើយទើបធ្វើអោយអ្នកនាងលើកសម្រស់ ហើយឈានដល់ការប៉ាន់ស្មានថាអ្នកស្រស់ស្អាតព្រោះតែបានវះកាត់កែកុនផ្នែកនេះផ្នែកនោះ ជាពិសេសគឺរាង និងដើមទ្រូងជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here