យ៉េយ៉េ ភ័យរឿងគេច្រលំថាជាប់កុងត្រា ជាតារាចម្រៀង

0

បន្ទាប់ពីបានបង្ហាញមុខ ក្នុងពិធីអាហារសាមគ្គីរបស់ផលិតកម្មហ្គោល ដោយនៅលើផ្ទាំងកម្មវិធីក៏មានរូបរបស់ខ្លួនធំធំទន្ទឹមនឹងតារាចម្រៀងកុងត្រាផ្ដាច់មុខរបស់ផលិតកម្មហ្គោលផង តារាកំប្លែងកញ្ញា យ៉េយ៉េ មានការបារម្ភយ៉ាងខ្លាំង ខ្លាចមានអ្នកច្រលំថា កញ្ញាគឺជាតារាចម្រៀង និងបានកុងត្រាផ្ដាច់មុខអោយផលិតកម្មថ្មីមួយនេះ។ កញ្ញាថាខ្លួនគ្រាន់តែត្រូវបានផលិតកម្មនេះយករូបទៅដាក់ ព្រោះតែមា ទំនាក់ទំនងល្អ និងដោយសារតែកញ្ញាធ្លាប់ចូលរួមសម្ដែងជាច្រើនបទអោយផលិតកម្មហ្គោលប៉ុណ្ណោះ។

កញ្ញា យ៉េយ៉េ និយាយថា កញ្ញាមិនមែនជាអ្នកពូកែច្រៀងទេ ហើយក៏មិនចង់ក្លាយខ្លួនជាតារាចម្រៀងអាជីពនោះដែរ គឺសុំត្រឹមតែច្រៀងលេងធម្មតាៗប៉ុណ្ណោះ។ ក្នុងនោះសម្រាប់គម្រោងចូលច្រៀងកុងត្រាជាមួយផលិតកម្មណាមួយ គឺរឹតតែមិនអាចទៀតហើយ ដោយសារតែកញ្ញា រវល់ការងារច្រើន ហើយត្រូវការធ្វើការថត សម្ដែង និងច្រៀងរាំ នៅគ្រប់ផលិតកម្ម ដែលមិនអាចផ្ដាច់មុខអោយផលិតកម្ម ឬ ស្ថាប័នណាបាន។ កញ្ញាថា ដោយសារផលិតកម្មហ្គោលយករូបរបស់ខ្លួន ទៅដាក់ធំៗលើការផ្សព្វផ្សាយពីតារាចម្រៀងកុងត្រា ទើបធ្វើអោយមហាជន និងផលិតករខ្លះយល់ច្រលំ ខណៈដែលការពិតគឺនាងគ្រាន់តែធ្លាប់សម្ដែងអោយផលិតកម្មនោះប៉ុណ្ណោះ។ កញ្ញា និយាយថា”តាំងពី Poster នឹងត្រូវបានបង្ហោះ មានការយល់ច្រលំច្រើនថា ខ្ញុំកុងត្រាធ្វើជាអ្នកចម្រៀង ទាំងការពិតគឺផលិតកម្មគាត់យកទៅដាក់ដោយសារតែ ខ្ញុំធ្លាប់សម្ដែងអោយទេ”។ នាងថាខ្លួនអាចមានគម្រោងចេញបទចម្រៀង ប៉ុន្តែអត់កុងត្រា ឬ ច្រៀងអោយផលិតកម្មខាងណាទេ គឺមានពេលក៏ផលិត ហើយបើផលិតកម្មណាហៅច្រៀងត្រូវនឹងសំលេង គឺទទួលច្រៀងតែម្ដង។

កញ្ញា យ៉េយ៉េ ស្នើកុំអោយមានការយល់ច្រលំ ប៉ុន្តែកញ្ញាក៏មិនមានប្រតិកម្មចំពោះផលិតកម្មហ្គោលដែលយករូបកកញ្ញាទៅដាក់ធ្វើអោយមានការភាន់ច្រលំ ឬ ស្នើអោយដករូបនាងចេញនោះដែរ ដោយកញ្ញា បញ្ជាក់ថា សុទ្ធតែជាអ្នករាប់អាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here