ផលិតកម្មហ្គោល បង្ហាញតារាចម្រៀងកុងត្រា

0

កាលពីថ្ងៃទី២៦ កុម្ភៈ ឆ្នាំ២០២០ ផលិតកម្មហ្គោល ដែលបើកដំណើរការបាន១ឆ្នាំមកហើយ បានធ្វើជួបជុំអាហារសាមគ្គី និងបង្ហាញមុខតារាចម្រៀងកុងត្រារបស់ខ្លួន ដោយមានកញ្ញា យ៉េយ៉េ ដែលធ្លាប់សម្ដែងអោយ ចូលរួមជាភ្ញៀវកិត្តិយសផងដែរ។ នៅក្នុងពិធីនោះ តំណាងផលិតកម្ម ក៏បង្ហាញពីឆន្ទៈខ្ពស់ ក្នុងការជំរុញអោយតារាចម្រៀងរបស់ខ្លួនប្រទាញបាននូវទីផ្សារគាំទ្រ នៅក្នុងវិស័យចម្រៀងផងដែរ។

លោក យាំង បូរិន្ទ អ្នកគ្រប់គ្រងទូទៅ ប្រចាំផលិតកម្មហ្គោល បានថ្លែងបញ្ជាក់ថា រយៈពេលមួយឆ្នាំក្រោយបង្ហាញខ្លួននៅលើទីផ្សារ ផលិតកម្មហ្គោល ដែលបោះទុនវិនិយោគដោយអណិកជនក្រៅស្រុកមួយរូប ប្រមូលបានតារាចម្រៀងល្អៗជាសមាជិកកុងត្រាបានសរុប១៥រូបហើយ ដោយក្នុងចំណោមសមាជិកទាំងនោះ គឺមានទាំងតារាចម្រៀងអាជីពស្រាប់ និងតារាសម្ដែង ដែលខាងផលិតកម្មសំឡឹងមើលថា អាចជួយពង្រីកមុខមាត់ផលិតកម្មបាន។ ផលិតកម្មទាំងមូលនៅមិនទាន់សម្រេចបិទឱកាសឈប់ទទួលតារាថ្មីៗនោះទេ ដោយនៅតែបន្តទទួលអ្នកមានសមត្ថភាពបន្ត ជាពិសេសតារាពន្លកថ្មី ដែលមានសំលេងល្អហើយចេញពីការប្រលង។ មកទល់ពេលនេះ លោកថា ផលិតកម្មផលិតបានបទចម្រៀងទាំង Original Song និងបទកែសម្រួលបានជាង៩០បទហើយ ដោយក្នុងពេលខាងមុខ ក៏មានគម្រោងផលិតជាភាពយន្តផងដែរ ដើម្បីវាយលុយទីផ្សារ។ ក្នុងនោះសម្រាប់ការបែងចែកបទចម្រៀង ក៏នឹងធ្វើអោយបានល្អផងដែរ ដោយមិនអោយមានបាតុភាពច្រណែនគ្នារឿងអ្នកនេះបានបទតិច ឬ ច្រើននោះទេ។

លោក សុគន្ធ ដេវីដ ដែលខ្យងត្រាជាមួយផលិតកម្មនេះចំនួន៣ឆ្នាំ បានអះអាងថា ខ្លួនមានភាពកក់ក្ដៅ ដោយរយៈពេលនៃការកុងត្រា មកទល់ពេលនេះ គឺផលិតកម្មមានការយកចិត្តទុកលើរូបលោកគ្រប់បទចម្រៀង មិនថាញាក់ ឬ បទមនោសញ្ចេតនា ដែលធ្វើអោយសន្ទុះទីផ្សារចម្រៀងរបស់លោកឈានឡើង។
មិនខុសគ្នាដែរ តារាវ័យក្មេង កញ្ញា អាង សុជាតា ហៅឈូឈូ ក៏បានកុងត្រាជាតារាចម្រៀងផ្ដាច់មុខ របស់ផលិតកម្មនេះផងដែរ។ នាងថាគ្រប់តារាកុងត្រាទាំងអស់ មានសិទ្ធិថត សម្ដែង និងដើរម៉ូដនៅក្រៅផលិតកម្មទាំងអស់ គឺលើកលែងតែច្រៀងមួយគត់ ដែលផលិតកម្មហាមប្រាម។ រយៈពេលកន្លះឆ្នាំមកនេះ កញ្ញាទទួលបាន៥បទ ដោយក្នុងចំណោមបទទាំងនោះ ក៏មានបទមួយចំនួនផងដែរទទួលបានការគាំទ្រ។

LEAVE A REPLY

Please enter your comment!
Please enter your name here