យុគ ចិន្តា-គង់ សុជាតិ ស្អាតកប់ ថ្ងៃប៉ះតារាថៃ ខេតទ្រីយ៉ាអ៊ីងលីស

0

គ្មានអ្នកណាមិនដឹងនោះទេថា តារាចម្រៀង និងកំពូលតារាសម្ដែងថៃ នាង ខេតទ្រីយ៉ាអ៊ីងលីស (katreeya English) ដែលត្រូវគេស្គាល់ច្រើនតាមរយៈតួឯកក្នុងរឿង«ស្រីតូចចង្កៀងកែវ» និងបានបង្ហាញខ្លួនជាថ្មីនៅកម្ពុជាកាលពីថ្ងៃទី២៣ កក្កដា នៅសណ្ឋាគាសូហ្វីតែលភ្នំពេញ ជាតារាដែលមានវ័យច្រើនតែនៅរក្សាសម្រស់បានស្អាត ហើយក្មេងជាងវ័យ។ ប៉ុន្តែបើក្រឡេកទៅមើលរួបសម្រស់ និងស្ទីលតែងខ្លួនរបស់តារាល្បីកម្ពុជា២រូប គឺអ្នកនាង យុគ ចិន្តា និងអ្នកនាង គង់ សុជាតិ ដែលត្រូវគេដឹងថាក៏មានវ័យប្រហាក់ប្រហែលនឹង ខេតទ្រីយ៉ាអ៊ីងលីស ដែរនោះ ក៏ស្អាតកប់មិនធម្មតានោះដែរ នៅក្នុងថ្ងៃនោះ។

​គ្រងដោយឈុតស ដែលច្នៃម៉ូដដោយខ្លួនឯង អ្នកនាង យុគ ចិន្តា ត្រូវគេមើលឃើញថាចង់ស្អាតជាងតារាថៃ ខេតទ្រីយ៉ាអ៊ីងលីស ដែលខ្ទរខ្ទារដោយការសរសើរថាស្អាត ក្មេង និងស្រស់ផូរផង់នោះទៅទៀត។ មួយឈុតយ៉ាងសមញ្ញ តែថ្លៃថ្នូរបស់អ្នកនាង ធ្វើអោយម្នាក់ៗលាន់មាត់សរសើរថា ពិធីការិនីឆ្នើម និងចាស់វស្សារូបនេះ ស្អាតកប់តែម្ដង នៅក្នុងចំណោមតារារៀមច្បង ដែលមានអាចរក្សាកេរ្តិ៍ឈ្មោះបានយូរ ហើយនៅតែស្អាត និងក្មេងជាងវ័យ។ គាប់ជួនជាអ្នកនាងរួសរាយ ហើយត្រូវបានស្វាគមន៍ដោយតារាក្នុងស្រុកច្រើនជាងតារាថៃ ដែលមកបង្ហាញខ្លួននៅក្នុងថ្ងៃនោះផង អ្នកនាងកាន់តែលេចធ្លោខ្លាំងនៅក្នុងពិធីទាំងមូល។ ជាក់ស្ដែងសូម្បីតែជនបរទេសមួយរូបក៏ធ្វើជាជូនផ្កាជូនដល់អ្នកនាងនៅចំពោះមុខអ្នកសារព័ត៌មាន ព្រោះតែលង់នឹងសម្រស់ក្មេងវ័យ និងឡូយកប់របស់អ្នកនាងនោះដែរ។

​ងាកទៅអ្នកនាង គង់ សុជាតិ ឯណោះវិញ អ្នកណាក៏ដឹងថាអ្នកនាងជាតារាដែលមានវ័យច្រើននោះដែរ ប៉ុន្តែមួយឈុត និងស្ទីលតែងមុខរបស់អ្នកនាងនៅក្នុងពិធីនោះ គឺក្មេង ហើយស្អាតលប់សម្រស់តារាវ័យជាង២០តែម្ដង។ អ្នកនាង និងស្វាមី ដ្បិតថាមានវ័យបងស្វាមីច្រើនបន្តិច ប៉ុន្តែអ្នកបានឃើញអ្នកនាងនៅក្នុងយប់នោះ សុទ្ធតែលាន់មាត់ថាអ្នកនាងវ័យច្រើនមែន តែសម្រស់លូយកប់ នៅក្នុងពិធីតែម្ដង។ អ្នកនាងក៏ទទួលបានភាពលេចធ្លោមិនអន់នោះដែរ បើធៀបនឹងតារាថៃ ខេតទ្រីយ៉ាអ៊ីងលីស ដែលត្រូវគេចាត់ទុកថាជាតួឯកនៅក្នុងពិធីនោះ។

​តារាមួយចំនួនបានទាំងសរសើរថា អ្នកនាង គង់ សុជាតិ និងយុគ ចិន្តា ក្មេងងស្អាត និងឡូយកប់ ជាងតារាថៃ អ្នកនាង ខេតទ្រីយ៉ាអ៊ីងលីស ផង ស្របគ្នាដែលខេតទ្រីយ៉ាអ៊ីងលីស បង្ហាញខ្លួននៅកម្ពុជាលើកនេះ ហាក់ដូចជាថមថយសម្រស់ជាងមុន បើធៀបនឹងការបង្ហាញខ្លួនលើកមុន។ យ៉ាងណាមិញ អ្នកនាង គង់ សុជាតិ និងអ្នកនាង យុគ ចិន្តាហាក់មិនហ៊ានប្រៀបធៀបសម្រស់នឹងតារាថៃ អ្នកនាង ខេត នោះទេ ដោយព្រលយពាក្យបន្លំមែនតើ«កុំចេះតែថាតារាថៃគេស្អាតចង់ងាប់ ទៅប្រដូចអីយើងនុះ»។

LEAVE A REPLY

Please enter your comment!
Please enter your name here