រកឃើញអ្នកខ្លាំង៨នាក់បន្ត នៅប៉ុស្តិ៍លេខ៥

0

ការប្រកួតជ្រើសរើសជើងឯកប៉ុស្តិ៍លេខ៥ រដូវកាលទី៧ បានឈានដល់សប្ដាហ៍ទី១១ហើយ កាលពីថ្ងៃទី២២ កុម្ភៈ ឆ្នាំ។ អ្វីដែលគួរកត់សម្គាល់ គឺកីឡាករមួយរូបថ្មី ដែលជាជើងខ្លាំង ដណ្ដើមបានកៅអី៨នាក់ ដែលជាវគ្គសំខាន់មួយ។

កម្មវិធីធ្វើឡើង កាលពីថ្ងៃទី២២ កុម្ភៈ ឆ្នាំ២០២០ ប្រដាល់កំពូលជើងឯក TV5 BOXING KNOCK OUT SERIES(K-Cement)។ សម្រាប់បង្គោលក្រហម សំ អាន មកពីក្លិបកងពលតូចទ័ព ពិសេសឆត្រយោង៩១១ មកបំពេញជំនួសកីឡាករ សារឿន ច័ន្ទ ដែលមានជំងឺ ហើយចាញ់ជុំទី២នេះ ស្វ័យប្រវត្តិ។ សំ អាន ប្រកួតជាមួយបង្គោលខៀវ រឿម វណ្ណៈ មកពីក្លិបអប់រំកាយកីឡាស្រុកអន្លង់វែងខេត្ត ឧត្តរមានជ័យ។ រឿម វណ្ណៈ ត្រូវបានឡើង ទៅជុំទី៣ ដោយស្វ័យប្រវត្តិ ។ ប៉ុន្តែមិនស្រណុកកាយ ពេកទេត្រូវ មកបំពេញយុទ្ឋគុនអោយអ្នកគាំទ្រ បានឃើញថាខ្លាំងបែបណា។ អ្វីដែលពិសេស ត្រូវឆ្លងកាត់សំ អាន សិនមុនឈជើងបន្តទៀត។

LEAVE A REPLY

Please enter your comment!
Please enter your name here