ស្នាដៃរឿង”កុមារី២៥”វគ្គ៣ ត្រៀមបង្ហាញខ្លួន ក្រោមការចាប់អារម្មណ៍

0

ទស្សនិកជនធ្លាប់បានគាំទ្ររួចមកហើយ ជាមួយនឹងស្នាដៃរឿង”កុមារី២៥ឆ្នាំ” វគ្គ១ និង វគ្គ២ ដោយភាពយន្តនេះបានស្រូបទាញភាពល្បីល្បាញរបស់ខ្លួនយ៉ាងខ្លាំង។ សម្រាប់ឆ្នាំ២០២០នេះ ផលិតកររឿង គឺអ្នកស្រី ពាន់ ភួងបុប្ផា បានប្រកាសអោយដឹងពីការត្រលប់មកវិញរបស់ភាពយន្តនេះ ដោយអ្នកស្រីថាស្នាដៃរឿង”កុមារី២៥ឆ្នាំ”វគ្គ៣ ក៏នឹងកក្រើកមិនចាញ់វគ្គ១ និងវគ្គ២ផងដែរ។ អ្វីដែលសំខាន់ គឺអ្នកស្រី បានប្រមូលផ្ដុំតារាល្បីៗក្នយងវគ្គមុនៗ និងតារាល្បីៗនាពេលនេះ អោយរួមផ្ដុំគ្នានោះផង។

តាមការអោយដឹងពីក្រុមការងារផលិត គឺភាពយន្តនេះ នឹងសម្រិតសម្រាំង លើគុណភាពជាពិសេស ដោយសារតែការផលិតនៅក្នុងពេលនេះ ក៏ស្របនឹងបច្ចេកវិទ្យា នៃការផលិតកុន ក៏កាន់តែទំនើប។ នេះជាស្នាដៃ ដែលមានការសហការផលិតពីផលិតកម្ម កងចក្រភិចឈ័រ រួមជាមួយនឹងផលិតកម្ម អិមស៊ីអិនវី ភិចឈ័រ ខណៈដែលផលិតកម្មកងចក្រភិចឈ័រ ធ្លាប់សាងស្នាដៃធ្វើអោយកក្រើកក្នុងការសហការផលិតរឿង”Jail Break” រឿង”វាលប្រមាញ់” និង រឿង”ស្នេហាក្មេងៗ” ធ្វើអោយមហាជនទទួលស្គាល់កន្លងមកហើយ។

ភាពយន្តរឿង”កុមារី២៥ឆ្នាំ” វគ្គ៣នេះ ចូលរួមសម្ដែងដោយ អ្នកនាង នី មុល្លិកា ដែលល្បីល្បាញខ្លាំងកាលពី៨ឆ្នាំមុន លោក ញ៉ែម សុគន្ធ នាយក្រូច លោក វី ជីវ័ន្ត និងតារាល្បីៗជាច្រើនរូបទៀត។

ចំពោះសាច់រឿងមានការទម្លាយថា គឺនិយាយពីតួអង្គស្រីឈ្មោះដាលីស ដែលមានផ្ទៃពោះ ហើយបានជួបគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលអោយភ្លេចការចងចាំ ហើយមានសតិប្រែជាក្មេងអាយុ៧ឆ្នាំ ហើយក៏ត្រូវបានបុរស២នាក់ដែលម្នាក់ពិការភ្នែក និង ម្នាក់ស្វិតដៃជើង យកទៅចិញ្ចឹមយ៉ាងកម្សត់កម្រ។ អ្នកទាំង៣ បានបង្កើតផ្ទាំងសំណើច និងសាច់រឿងប្រទាក់ក្រឡារាប់មិនអស់ តាំងពីដើមដល់ចប់។ ភាពយន្តនេះ នឹងគ្រោងដាក់បញ្ចាំងក្នុងពេលឆាប់ៗ ដោយរំពឹងថានឹងមានការគាំទ្រខ្លាំង។ យ៉ាងណាមិញចំពាក់បរិច្ឆេទដាក់បញ្ចាំង នៅមិនទាន់ការបង្ហើបទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here