ទ្រាំមិនបាន Bee Yobo ចេញមុខជួយកូនតាធាក់ស៊ីក្លូ ដែលឡានបុកស្លាប់

0

ចាប់តាំងពីកាក់កបលើមុខរបរផលិតផលអនឡាញ តារាហ្វេសប៊ុក កញ្ញា Bee Yobo រមែងឈឺឆ្អាលនឹងរឿងសង្គម និងវប្បធម៌បុរាណគួរអោយសរសើរ។ ដ្បិតថានាងស៊ិច ប៉ុន្តែជារឿយៗនាងតែចេញមុខបរិច្ចាគជួយដល់ក្រុមសិល្បៈបុរាណ ជួយបង្ហោះគាំទ្រល្ខោនខោល និងបរិច្ចាគលុយជួយដល់ទុរគតជនមិនលោះពេល។ កាលពីថ្ងៃទី២០ កុម្ភៈ ឆ្នាំ២០២០ មុននេះ នាងក៏បានផ្ដល់ថវិកា និងគៀគរសប្បុរសជនជួយថវិកា ដល់កូនប្រុសរបស់បុរសធ្លាក់ស៊ីក្លូ ដែលត្រូវរថយន្តកិនស្លាប់ ហើយអត់លុយធ្វើបុណ្យ កាលពីថ្ងៃទី១៨ កុម្ភៈ។

នៅលើហ្វេសប៊ុករបស់ កញ្ញា Bee Yobo ដែលត្រូវគេស្គាល់ថាជាតារាលក់ឡេល្បីឈ្មោះ បានសរសេរថា”ថ្ងៃនេះនាងខ្ញុំបានជួបជាមួយកូនលោកតាធាក់សុីក្លូ នាំយកទឹកប្រាក់បន្តិចបន្តួចដែលជាទឹកចិត្តនាងខ្ញុំផ្ទាល់ក៏ដូចជាបងស្រីរបស់នាងខ្ញុុំ Bee Yobo Bee និងតំណាងចែកចាយរបស់ហាង Bee Yobo the Beauty Cosmetics រួមមានអង្ករ1បាវ មី1កេសធំ ត្រីខ1កេស ទឹកត្រី1យួរ សុីអៀវ1យួរ និងទឹកប្រាក់សរុប 270$ សូមជូនមគ្គផលដល់បងប្អូនទាំងអស់គ្នា :pray:?:pray:?:pray:?ជួយគ្នាក្នុងគ្រាលំបាក”។

គួរបញ្ជាក់ផងដែរថា បុរសធ្លាក់ស៊ីក្លូ ដែលរងគ្រោះត្រូវរថយន្តបុកស្លាប់នោះ ឈ្មោះ កង អឿន អាយុ៧៧ឆ្នាំ មានស្រុកកំណើត នៅភូមិព្រែកហូរ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ជាអ្នកប្រកបរបរធាក់សុីក្លូផង និងរើសអេតចាយ ផង។ រថយន្តដែលបុកលោកហើយរត់នោះ មិនស្គាល់ម៉ាក អត្តសញ្ញាណនោះទេ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នោះបានកើតឡើងកាលពីវេលាម៉ោង០១:១០នាទីទាបភ្លឺ ឈានចូលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅចំណុចជិតដើមពោធិ៍ (ក្បែររូបសំណាក់ ព្រះបរមរតនកោដ្ឋ) លើផ្លូវសុរាម្រិត ភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here