ទាំងសិល្បករ និងម្ចាស់កម្មវិធី សុទ្ធតែរំលេចឈុតក្រមា យ៉ាងកម្រ ក្នុងពិធីមង្គលការ

0

ក្នុងពិធីមង្គលការ លោក តាំង ទី ដែលត្រូវគេស្គាល់ថាជាម្ចាស់ក្រុមហ៊ុនកម្ចាត់កណ្ដៀរ និងជាសប្បុរសជនមួយរូបដែលមានទំនាក់ទំនងយ៉ាងស្និទ្ធិជាមួយសិល្បករទាំងចាស់ទាំងថ្មី គេឃើញអ្នកចូលរួមភាគច្រើន សុទ្ធតែរំលេចឈុតក្រមាយ៉ាងស្រស់ស្អាត ជាពិសេសតារាៗដែលចូលរួម និង សាច់ញាតិម្ចាស់ពិធី។ នេះជាពិធីមង្គលការមួយយ៉ាងកម្រ ដែលម្ចាស់ពិធី និង ភ្ញៀវកិត្តិយសភាគច្រើន រំលេចឈុតក្រមាខ្មែរ ដើម្បីលើកស្ទួយអត្តសញ្ញាណរបស់ខ្មែរមួយនេះ។

លោក តាំង ទី ជាកូនកំលោះ បានថ្លែងបញ្ជាក់ថា ដោយសារតែដោយសារតែលោកស្រលាញ់ក្រមាខ្មែរ និងចង់លើកស្ទួយឈុតក្រមា ទើបលោកស្នើអោយភ្ញៀវកិត្តិយសច្នៃឈុតពីក្រមាខ្មែរ និងពណ៌ សម្រាប់មង្គលការរបស់ខ្លួន។ ក្នុងនោះលោកក៏បានចំណាយថវិកាផ្ទាល់ខ្លួនកាត់ឈុតអោយសិល្បករដែលចួលរួមប្រមាណជា២០ឈុតផងដែរ ដើម្បីលើកមុខមាត់សិល្បករដែលលោកស្រលាញ់រាប់អានផង និងដើម្បីអោយពិធីរបស់លោកមើលទៅល្អភ្នែក នៅម៉ោងទទួលភ្ញៀវផង។ ដូច្នេះហើយទើបគេឃើញតារាៗមួយចំនួនក្នុងចំណោមសិល្បករដែលលោកអញ្ជើញមិនតិចជាង១០០នាក់ គ្រងដោយឈុតក្រមា ហើយមានពណ៍ក្រមាដូចៗគ្នា មើលទៅទាក់ទាញ។ សិល្បករដែលរំលេចឈុតក្រម៉ាដូចគ្នានឹងកូនកំលោះកូនក្រមុំនោះរួមមាន អ្នកនាង កាឆយ អ្នកនាង ក្អយ លោក អ៊ឹម ជីវ៉ា លោក ស៊ូ បញ្ញា នាយឆ្អឹង កញ្ញា នីតា និងសិល្បករជាច្រើនផ្សេងទៀត។ ក្នុងនោះបណ្ដាភ្ញៀវផ្សេងទៀត ក៏ត្រូវបានជូនក្រមាខ្មែរជាកាដូ នៅក្នុងពិធីផងដែរ។

លោក តាំង ទី បញ្ជាក់ថា មង្គលការរបស់លោកដែលបានធ្វើឡើងកាលពីថ្ងៃទី២០ កុម្ភៈ ឆ្នាំ២០២០ គឺបានធ្វើឡើងនៅភោជនីយដ្ឋានឡាក់គីស្ដាអគារ G និងត្រូវបានធ្វើឡើងប្រមាណជាង៧០តុ។ លោកថាភរិយារបស់លោក គឺអ្នកនាង នួន ធារ៉ា គឺបុគ្គលនៅអគារ៤២ជាន់ និងជាអ្នកកំពង់ចាម ដោយអ្នកនាងមិនមែនជាអ្នកសិល្បៈនោះទេ។ លោកថារវាងលោក និង ភរិយា មិនមានទេពកោសល្យផ្នែកសិល្បៈទេ ប៉ុន្តែមកពីលោកសកម្មក្នុងការងារសប្បុរសធម៌ជាមួយសិល្បករកន្លង ហើយក៏មានសកម្មភាពចូលរួមច្រើនជាមួយតារាៗ ទើបលោកមានទំនាក់ទំនងច្រើនជាមួយតារាប្រៀបដូចអ្នកមានការងារនៅក្នុងវិស័យសិល្បៈដូច្នោះដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here