ម្ចាស់ផលិតផល BeZaNa Skincare បើកសម្ពោធហាងថ្មី ទ្រង់ទ្រាយធំ

0

កាលពីថ្ងៃទី២០ កុម្ភៈ ឆ្នាំ២០២០ ម្ចាស់ផលិត BeZaNa Skincare បានបើកសម្ពោធហាងថ្មីរបស់ខ្លួនយ៉ាងអធឹកអធម នៅម្ដុំឃ្លាំងលក់ម៉ូតូ ទល់មុខម៉ុងឌីយ៉ាល់ ក្បែរបឋមសិក្សាទឹកល្អក់។ នៅក្នុងពិធីនោះ ក៏មានវត្តមានសិល្បករមួយចំនួនចូលរួមផងដែរ ខណៈដែលលោកស្រីម្ចាស់ហាង ត្រូវគេសរសើរថាគ្រងរ៉ូបពណ៌ទឹកមាស និងគ្រឿងពេជ្រមួយឈុត ស្រស់ស្អាតមិនចាញ់តារា។

អ្នកនាង សុខ គន្ឋា ម្ចាស់ហាង និងជាម្ចាស់ផលិតផល BeZaNa SkinCare បញ្ជាក់ថា ពិធីសម្ពោធហាងថ្មីនោះ ក៏ភ្ជាប់ជាមួយនឹងពិធីឡើងគេហដ្ឋានថ្មីរបស់អ្នកនាងផងដែរ។ អ្នកនាងថាមុខរបរនាំចូលផលិតផល BeZaNa Skincare នេះ ត្រូវបាននាំចូលមកកាន់កម្ពុជា រយៈពេល៣ឆ្នាំមកហើយ ដោយផ្ដើមរកស៊ីតាំងពីជាមុខរបរតូចតាចលើអនឡាញ រហូតក្លាយជាម្ចាស់ហាងធំដុំ។ មកទល់ពេលនេះ ផលិតផលរបស់អ្នកនាងមានតំណាងចែកចាយធំចំនួន១០រូបហើយ នៅតាមរាជធានី និងបណ្ដាខេត្តសំខាន់ៗជាច្រើន ខណៈដែលតំណាងនីមួយៗក៏មានកូនក្រុម ជាតំណាងចែកចាយតូចៗជាច្រើនទៀត ស្ទើរទូទាំងប្រទេស។ នៅក្នុងពិធីនោះ អ្នកនាង ក៏បានប្រគល់ប័ណ្ណសរសើរដល់តំណាងចែកចាយឆ្នើម២រូប មកពីខេត្តសៀមរាប និង ត្បូងឃ្មុំផងដែរ ដោយអ្នកនាងប្រកាសថា នឹងមានការលើកទឹកចិត្តដល់តំណាងចែកចាយបន្តបន្ទាប់ជាច្រើន សម្រាប់អ្នកលក់ឆ្នើម។

អ្នកនាងថា ផលិតផល BeZaNa Skin Care មានរោងចក្រផលិតនៅប្រទេសថៃ និងត្រូវបានផលិតឡើងជាលក្ខណៈISO។ មុនមកដល់កម្ពុជា រាល់ផលិតផលរបស់អ្នកនាងទាំងអស់ សុទ្ធតែត្រូវបានទទួលស្គាល់ពីក្រសួងសុខាភិបាលថៃ និង ឆ្លងកាត់ក្រសួងសុខាភិបាលនៅកម្ពុជាទៀត ទើបអាចចរាចរណ៍លក់បាន។

សម្រាប់វត្តមានសិល្បករដែលចូលរួមនៅក្នុងពិធីនោះរួមមាន លោក យ៉េប រ៉ូហ្វាត ជាពិធី និងជាអ្នករៀបចំសិល្បករក្នុងពិធីនោះ លោកប៉ែន សារ៉ាវ លោកសាល បាទី លោកបូរ៉ាម កញ្ញា រត្ន័ រចនា ដែលល្បីបទ”មេម៉ាយសប្បាយចិត្ត” កញ្ញា រឿនជីវ៉ា អ្នកនាង ឆ័យលី ដាឡែន ព្រមទាំងតារាមួយចំនួនទៀត។

LEAVE A REPLY

Please enter your comment!
Please enter your name here