ក្រោយលែងប្ដី Love Riya ចង់លើសតារា

0

មិនខុសពីអ្នកសិល្បៈអាជីព តារាហ្វេសប៊ុក អ្នកនាង Love Riya ក្រោយពេលលែងលះស្វាមីបែរជាកាន់តែមានមុខ មិងមានទីផ្សារស្ទើរដូចតារាអាជីពទៅវិញ។ អ្នកនាងត្រូវគេអញ្ជើញចូលកម្មវិធីសម្ភាសន៍ និងឡើងឆាកទូរទស្សន៍ជាហូរហែរ ដើម្បីជជីកដេញដោលពីរអារម្មណ៍ក្រោយពេលលះលែងស្វាមី។ អ្នកនាងក៏ហាក់ក្លាយជាចំណាប់អារម្មណ៍ពីម្ចាស់ក្រុមហ៊ុនផ្សេងៗ ដោយទើបតែត្រូវបានគណកម្មការ Miss Planet International 2020 ជ្រើសជាសមាជិកគណៈកម្មការមួយរូប សម្រាប់ការប្រកួតនៅខែ៥ខាងមុខនោះផង។

អ្នកនាង Love Riya បញ្ជាក់ក្នុងឱកាសដឹកនាំបវរកញ្ញា Miss Planet Russia មកទស្សនកិច្ចនៅកម្ពុជា កាលពីថ្ងៃទី១៨ កុម្ភៈថា ក្រោយពេលលះលែងស្វាមីភ្លាមៗ អ្នកនាងមានអារម្មណ៍ខ្មាស់ញាតិ និង ពិបាកធ្វើចិត្ត ប៉ុន្តែនៅក្នុងពេលនេះអ្នកនាងមានកម្លាំងចិត្តវិញហើយ បន្ទាប់ពីត្រូវបានបណ្ដាកម្មវិធីជាពិសេសគឺទូរទស្សន៍ CTN អញ្ជើញអោយឡើងឆាកជាហូរហែរ ដែលធ្វើអោយអ្នកនាងសប្បាយចិត្ត។ អ្នកនាងថាខ្លួនកាន់តែមានសកម្មភាពជាមួយផលិតករ និង តារាសិល្បៈ ប៉ុន្តែអ្នកនាងនៅមិនទាន់ចាត់ទុកថាខ្លួនគឺជាអ្នកសិល្បៈនៅឡើយទេ ដោយសារតែអ្នកនាងមិនទាន់មានស្នាដៃសម្ដែង ឬ ការងារសិល្បៈជាដុំកំភួន។ យ៉ាងណាមិញ អ្នកនាងបញ្ជាក់ថា ខ្លួនស្រលាញ់សិល្បៈ និងស្វាគមន៍រាល់កម្មវិធីនានាដែលចង់អោយអ្នកនាងបង្ហាញសមត្ថភាព។

គួរបញ្ជាក់ថា អ្នកនាង Love Riya នៅតែកត់សម្គាល់ថាហ៊ឺហាឡូយឆាយ គ្រប់ពេលបង្ហាញខ្លួនក្នុងកម្មវិធីសិល្បៈ និងសប្បុរសធម៌ បើទោះជាមុននេះអ្នកនាងខូចចិត្ត។ អ្វីដែលសំខាន់ គឺអ្នកនាងនៅតែរឹងម៊ាំ និង ស្រស់ស្អាតផូរផង់មិនខុសពីក្នុងពីហ្វេសប៊ុក៕

LEAVE A REPLY

Please enter your comment!
Please enter your name here